Home ព័ត៌មានជាតិ សន្តិសុខ បុរស​ម្នាក់​ជ...

បុរស​ម្នាក់​ជិះ​ម៉ូតូ​ធ្លាក់​លូ​ស្លាប់​

​ដោយៈ​បាយ័ន​/​សៀមរាបៈ កាលពី​រំលង​អ​ធ្រា​ត ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២០ នៅត្រង់ចំនុច​ភូមិ​ត្រពាំង​ត្រែង សង្កាត់ សាលា​កំ​រេ​ី​ក ក្រុង​សៀមរាប ខេត្តសៀមរាប មាន​ករី​ណ​បុរស​ម្នាក់​បើក​ម៉ូតូ​ធ្លាក់​លូ បណ្ដាល​អោយស្លាប់​នៅ នឹងកន្លែង​កើតហេតុ ។​

​មន្ត្រី​កងរាជអាវុធហត្ថ​ក្រុង​សៀមរាប​មួយរូប​បាន​និយាយថា ជនរងគ្រោះ ឈ្មោះ ម៉ាន់ តូ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​បី រស់នៅ​ភូមិ​វត្ត​ដំណាក់ សង្កាត់ សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ជិះ​ម៉ូតូ​ម៉ាក​សង់​ស៊េរី​ឆ្នាំ​២០០៥ សា្ល​ក​លេខ សៀមរាប ១E ៧១២៥​។​
បើតាម​កម្លាំង​ជំនាញ​បានធ្វើ​កោសល្យ​វិ​ច្ច័​យ បានបញ្ជាក់​ថា​បុរស​ខាងលើនេះ បើ​ម៉ូតូ​ធ្លាក់​លូ​ដោយសារ​ស្រវឹង ពុំមាន​ជាប់​ពាក់​ព​ន្ធ័​នឹង​អំពើ​ឃាតកម្ម​ទេ​។ បច្ចុប្បន្ន សព​ត្រូវបាន​ប្រគល់​អោយទៅ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular