ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ សពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញ អណ្ដែតទឹក នៅចំណុចទឹកបឹង ខាងក្រោយផ្ទះ ប្រជាពលរដ្ឋ និងខាងក្រោយផ្សារឆ្នាំង បង្កឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ១០និង៣០នាទី ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ ស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
លោកវរសេនីយ៍ឯក ឆាយ ខេមរត្ន អធិការនគរបាល ក្រុងកំពង់ឆ្នាំង បានអោយដឹងថា សពជនរងគ្រោះ ឈ្មោះ នៅ ផាត់ អាយុ ៤៧ ឆ្នាំ មានទីលំនៅ ភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានជំងឺសសៃប្រសាទ ។ សម្ថកិច្ចជំនាញក្រុង និងខេត្ត រួមទាំងក្រុមគ្រូពេទ្យខេត្ត បានចុះពិនិត្យ និងធ្វើកោសល្យវិច័យលើសព ដោយឃើញថា ជនរងគ្រោះ ពិតជាបានស្លាប់ ដោយសារលង់ទឹក ពិតមែន ពុំមានពាក់ព័ន្ធនឹងអំពើឃាតកម្មឡើយ៕/V
ប្រទះឃើញសពបុរសម្នាក់ អណ្ដែតទឹក នៅបឹងខាងក្រោយផ្សារឆ្នាំង
ប្រទះឃើញសពបុរសម្នាក់ អណ្ដែតទឹក នៅបឹងខាងក្រោយផ្សារឆ្នាំង
ប្រទះឃើញសពបុរសម្នាក់ អណ្ដែតទឹក នៅបឹងខាងក្រោយផ្សារឆ្នាំង