Home ព័ត៌មានជាតិ សង្គម ការចម្លង​វីរុ...

ការចម្លង​វីរុស​កូ​វីដ​-១៩ តាមរយៈ​ការ​កាន់​ក្រដាសប្រាក់ ដែលមាន​ប្រឡាក់​ទឹករំអិល អ្នកមាន​វីរុស​កូ​វីដ​-១៩

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន នៅ​រសៀល ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២០ នេះ បាន​ពន្យល់ និង​បកស្រាយ ចំពោះ​សំណួរ​របស់​សាធារណជន​ទាំងឡាយ ពាក់ព័ន្ធ​នឹង​ការចម្លង​វីរុស​កូ​វីដ​-១៩ តាមរយៈ​ការ​កាន់​ក្រដាសប្រាក់ ដែលមាន​ប្រឡាក់​ទឹករំអិល អ្នកមាន​វីរុស​កូ​វីដ​-១៩​។​

​លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​មានប្រសាសន៍ថាៈ ខ្ញុំ​សូម​អនុញ្ញាត​គោរព​ជម្រាបជូន បងប្អូន​សាធារណជន​ទាំងអស់ ឲ្យ​បាន​ជ្រាបថា ក្រៅពី​ការប៉ះពាល់​វត្ថុ​ប្រើប្រាស់ ដែល​អ្នកជំងឺ​កូ​វីដ​-១៩ បាន​កាន់​រួច​ហុច​បន្ត មក​បុគ្គល​ម្នាក់ទៀត តាម​ការពន្យល់ ក្នុង​វីដេអូ​ឃ្លី​ប ដែល​បាន​ផ្សព្វផ្សាយ ពី​ព្រឹក​ម៉ិ​ញ​នេះ ខ្ញុំ​សុំ​ឆ្លើយ​នូវ​សំណួរ ដែល​បាន​សាកសួរ​មក​ខ្ញុំ ពី​បងប្អូន​មួយចំនួន លើ​ការចម្លង​តាម ក្រដាស​ប្រាស់​នោះ ខ្ញុំ​សូម​ជម្រាបជូន​ដូចតទៅ​៖

​ប្រសិនបើ​បុគ្គល ដែលមាន​វីរុស​កូ​វីដ​-១៩ យកដៃ​គាត់ ជូត​ទឹករំអិល​ផ្លូវដង្ហើម ដូចជា សំបោរ ឬ​ស្លេស ទឹកមាត់ ឬ​យកដៃ​ខ្ទប់មាត់ ពេល​ក្អក កណ្តាស់ ហើយ​មិនបាន​លាងដៃ​នឹង​សាប៊ូ ឬ​អាល់កុល ឬ​ទឹក​ជែ​ល សម្រាប់​លាងដៃ ភ្លាមៗ​ទេនោះ រួច​យកដៃ​នោះ មកកាន់​ក្រដាសប្រាក់ គឺ​វីរុស​កូ​វីដ​-១៩ នឹង​តោង​លើ​ក្រដាស់ប្រាក់ ហើយ​ក្រដាសប្រាក់​នោះ បាន​ហុច​បន្តទៅ​បុគ្គល​ម្នាក់ទៀត នៅពេលដែល​បុគ្គល​នោះ ចាប់​កាន់​ក្រដាសប្រាក់ វីរុស​កូ​វីដ​-១៩ នឹង​តោង​មក​ដៃ​បុគ្គល​នោះ ហើយ​បុគ្គល​នោះ យកដៃ ដែល​កាន់​ក្រដាសប្រាក់​មាន​វីរុស​នេះ មក​ប៉ះ​ច្រមុះ មាត់ ភ្នែក ជាដើម ដែល​ធ្វើ​ឲ្យ​មានការ​ចម្លង បាន​លឿន​ជាទីបំផុត​។ បន្ទាប់មក ក៏មាន​ការចម្លង​បន្តៗ​គ្នា ប្រសិនបើ​មិនបាន លាងដៃ ពាក់​ម៉ាស់ និង​មាន​គម្លាត​សុវត្ថិភាព​បុគ្គល ពីមួយ​ម៉ែត្រ​កន្លះ ឡើងទៅ​។​

​លោកស្រី បាន​បន្តថាៈ សង្ឃឹមថា វីដេអូ ៥ ឃ្លី​ប ដែល​បានចេញ​ផ្សាយ​ព្រឹក​ម៉ិ​ញ​នេះ នឹង​បាន​ជួយ​ដល់ ការចូលរួម​របស់ បងប្អូន​ប្រជា​ល​រដ្ឋ ក្នុងការ​អនុវត្ត​ន៌ វិធានការ​សុខាភិបាល ដូច​បាន​ម្រា​ប​ជូន​រួចហើយ​នេះ បាន​ត្រឹមត្រូវ និង​បាន​គ្រប់ៗ​គ្នា ដើម្បី​បញ្ចៀស​បាន នូវ​ការចម្លង ក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ និង​កាត់ផ្តាច់​ខ្សែចម្លង​បន្ត​គ្នា នៅក្នុងពេល​បច្ចុប្បន្ននេះ បាន​ផងដែរ​។ អរគុណ​ច្រើន នូវ​រាល់​ការចូលរួម​ទាំងអស់គ្នា​៕/V

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular