Home ព័ត៌មានជាតិ សន្តិសុខ ​រដ្ឋបាល​ជលផល...

​រដ្ឋបាល​ជលផល ខេត្តក្រចេះ សហកា​ជាមួយ​ខេត្ត​ត្បូងឃ្មុំ ចុះ​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​នេសាទ​ត្រី ជាច្រើន​កន្លែង

ដោយៈ កាំ​ពី / ក្រចេះ ៖ បទល្មើស​នេសាទ​ត្រី នៅតែ​បន្ត​កើតមាន ដោយ​ធ្វើឡើង ពី​សំណាក់​ក្រុម​ជនខិលខូច មួយចំនួន​តូច នា​រដូវ​ទឹកសម្រក​នេះ ដោយមាន​ការណែនាំ និង​ចង្អុលបង្ហាញ​ពី​លោក ទ្រី សុភ​ក្តិ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តក្រចេះ លោក ម៉ុក ពន្លក នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត បាន​សហការ​ជាមួយ ស្ថាប័ន​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ខេត្ត​ត្បូងឃ្មុំ ចុះ​ត្រួតពិនិត្យ បង្ក្រាប​បទល្មើស​ជលផល នៅ​តំបន់​បឹង​ព្រែក ជាប់​ព្រំប្រទល់ រវាង​ខេត្តក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ កន្លែង​ចំណុច​បឹង​ពុត​ស្រី និង​បឹង​ក្លោះ ឃុំ​ខ្សាច់​អណ្តែត ស្រុក​ឆ្លូង និង​បឹង​យាយ​ស ឃុំ​សេ​ដារ ស្រុក​តំបែរ ។

​ប្រតិបត្តិការ​នេះ ធ្វើឡើង​នៅ​រសៀល ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២០ នេះ ដោយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ រឹបអូស​វត្ថុតាង មានដូចជា របាំង​ស្បៃ​មុង ចំនួន​២៥​ខ្សែ ប្រវែង​១២៥០​ម – លូ​ស្បៃ​មុង​ចំនួន ២៥​មាត់​លូ – របាំង​សាច់​អួន​ក្រឡា​ញឹក ចំនួន​១៣​ខ្សែ – លប​សាច់​អួន​ក្រឡា​ញឹក (​សាច់​ប៉ាក់​)​ចំនួន ១៣​គ្រឿង – របាំង​លប ណា រ៉ាវ ចំនួន​៣​ខ្សែ – លប​រ៉ាវ ចំនួន​៦​គ្រឿង – បង្គោល​ចម្រឹង​ឫស្សី ប្រមាណ ៤៥៦​ដើម និង​បាន​ចាក់​លែង​ត្រី​ចម្រុះ ចូល​បឹង​ធម្មជាតិ ប្រមាណ ៥០ គ​.​ក្រ ។

​លោក ម៉ុក ពន្លក នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តក្រចេះ បាន​អំពាវនាវ ពលរដ្ឋ​ទាំងអស់ ជួយ​រក្សា​ធនធាន ជលផល​ទាំងអស់គ្នា ដើម្បី​បន្ត​ពូជពង្ស សម្រាប់​ពេលបច្ចុប្បន្ន និង​ថ្ងៃ​អនាគត និង​ដើម្បី​កូនចៅ​ជំនាន់​ក្រោយ បានដឹង បាន​ស្គាល់ នូវ​ប្រភេទ​ត្រី​ទឹកសាប​នេះ លោក​បាន​អំពាវនាវ ធ្វើយ៉ាងណា សូមកុំ​ធ្វើ​នេសាទ​ខុសច្បាប់ ដូចជា​ការប្រើប្រាស់ ឧបករណ៍​នេសាទ​ឆក់​ត្រី ស្បៃ​មុង និង​អួន​ក្រឡា​ញឹក​ជាដើម ។

​លោកនាយ​ខណ្ឌ បាន​បន្តទៀតថា សំណូមពរ​ប្រជា​នេសាទ​ទាំងអស់ ធ្វើយ៉ាងណា​នេសាទ ជា​លក្ខណៈ​គ្រួ​សារបាន​ហើយ កុំ​នេសាទ​ខុសច្បាប់ បើ​នេសាទ​ខុសច្បាប់ ថ្ងៃ​ណាមួយ សមត្ថកិច្ច​ឃាត់​ចាប់បាន នឹងត្រូវ​ផ្តន្ទាទោស​តាមច្បាប់ ស្តីពី​ជលផល​ជាក់​ជាពុំខាន ៕/V

រដ្ឋបាល​ជលផល ខេត្តក្រចេះ សហកា​ជាមួយ​ខេត្ត​ត្បូងឃ្មុំ ចុះ​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​នេសាទ​ត្រី ជាច្រើន​កន្លែង

រដ្ឋបាល​ជលផល ខេត្តក្រចេះ សហកា​ជាមួយ​ខេត្ត​ត្បូងឃ្មុំ ចុះ​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​នេសាទ​ត្រី ជាច្រើន​កន្លែង

រដ្ឋបាល​ជលផល ខេត្តក្រចេះ សហកា​ជាមួយ​ខេត្ត​ត្បូងឃ្មុំ ចុះ​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​នេសាទ​ត្រី ជាច្រើន​កន្លែង

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular