ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ រដ្ឋបាលខេត្ត និងយុវជន ខេត្តបន្ទាយមានជ័យ បាននឹងកំពុងបន្តសម្រុក ធ្វើយុទ្ធនាការផ្សព្វផ្សាយ ពីការបង្ការចម្លងមេរោគកូវីដ ១៩ នៅគោលដៅជាច្រើនកន្លែង ក្នុងទីប្រជុំជនខេត្ត នាក្រុងសិរីសោភ័ណ និងនៅស្រុកនានា ។
សកម្មភាពនោះ ធ្វើឡើងក្រោយផ្ទុះព្រឹត្តិការណ៍កូវីដ ១៩ សហគមន៍ ២៨ វិច្ឆិកា និងជាពិសេសជាការអនុវត្តអនុសាសន៍ អំពាវនាវដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជាសារណែនាំបន្ទាន់ថ្មីៗ របស់ក្រសួងសុខាភិបាល ទាក៉ទិននឹងការបង្ការ ទប់ស្កាត់ ចាត់វិធានការលើជំងឺឆ្លង ផ្លូវដង្ហើមប្រភេទថ្មីនេះ ។
លោក មួន យុកសាន សមាជិកក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ និងជាសមាជិកយុវជនខេត្ត បានអោយដឹង នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ ថាៈ ” សកម្មភាពបន្ទាន់ គឺយើងរួមគ្នា ថែរក្សាអនាម័យ អោយបានត្រឹមត្រូវ តាមការណែនាំ របស់ក្រសួងសុខាភិបាល ពិសេសសារអំពាវនាវ របស់សម្តេចតេជោ ដើម្បីបង្ការកុំអោយជំងឺកូវីដ ១៩ ឆ្លងចូលសហគមន៍របស់យើង ” ៕/V
រដ្ឋបាលខេត្ត យុវជន ខេត្តបន្ទាយមានជ័យ បន្តធ្វើយុទ្ធនាការផ្សព្វផ្សាយ ពីការបង្ការចម្លងមេរោគកូវីដ ១៩