ដោយៈ ភ្នំស្វាយ / កំពង់ធំៈ រថយន្ត បើកបរទិសស្របគ្នា បុករថយន្ត នៅខាងមុខ បង្កឱ្យរបួស ៥ នាក់ ព្រោះបញ្ហាគម្លាត និងល្បឿន។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៨ ព្រឹក ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៦ ចំណុចភូមិសិរីមង្គល ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។
សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក ស្រុកសន្ទុក បានអោយដឹងថាៈ គ្រោះថ្នាក់ចរាចរណ៍នេះ មានមូលហេតុ ដោយសាររថយន្ត បើកបរពីក្រោយ បុករថយន្ត នៅពីមុខ ព្រោះគម្លាតសុវត្ថិភាព ហ្វ្រាំង និងល្បឿនលឿន។ ពោលគឺ មុនកើតហេតុ រថយន្តទាំងពីរ បើកស្របទិសគ្នា ពីទិសខាងត្បូង ទៅខាងជើង លុះមកដល់ចំណុច កើតហេតុចន្លោះគីឡូម៉ែត្រលេខ ១៤៣-១៤៤ រថយន្តម៉ាក តូយ៉ូតា កាមរី (បាឡែន) ពាក់ស្លាកលេខ ភ្នំពេញ 2W.3530 បានបន្ថយល្បឿន ដោយនៅខាងមុខ មានរថយន្តផ្សេងទៀត ចតនៅចិញ្ចើមផ្លូវ ។ ពេលនោះ ក៏មានរថយន្ត ហ្វូធូន័រ (Fortuner) ពាក់ស្លាកលេខ ភ្នំពេញ 2.AZ.8126 បានបុកពីក្រោយ ចំពេញទំហឹង ក៏បណ្ដាលឲ្យរថយន្តតូយ៉ូតា កាមរី រេចង្កូតធ្លាក់ផ្លូវ។
នគរបាល បានបន្តថាៈ ចំពោះមនុស្ស គឺអ្នកជិះ នៅក្នុងរថយន្តតូយ៉ូតា កាមរី (រថយន្តបង្ក) ចំនួន ៥ នាក់ បានរងរបួសស្រាល។
ក្រោយគ្រោះថ្នាក់នេះ នគរបាលចរាចរណ៍ស្រុកសន្ទុក បានចុះវាស់វែង និងយករថយន្តទាំងពីរ ខាងលើ ទៅរក្សាទុក នៅអធិការដ្ឋានស្រុកសន្ទុក ដើម្បីរង់ចាំឱ្យម្ចាស់រថយន្ដ ទាំងសងខាង ចូលមកសម្របសម្រួល ដោះស្រាយ ៕/V
រថយន្តក្រោយ បុករថយន្ត នៅខាងមុខ បង្កឱ្យរបួស ៥ នាក់ ព្រោះគម្លាត និងល្បឿនរថយន្តក្រោយ បុករថយន្ត នៅខាងមុខ បង្កឱ្យរបួស ៥ នាក់ ព្រោះគម្លាត និងល្បឿន
រថយន្តក្រោយ បុករថយន្ត នៅខាងមុខ បង្កឱ្យរបួស ៥ នាក់ ព្រោះគម្លាត និងល្បឿន