ដោយៈ រ៉ាម៉ន / ភ្នំពេញៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្តល់ម៉ាស ចំនួន ៤០.០០០ ម៉ាស និងឧបករណ៍ បំពងសំឡេង ចំនួន ៤០ គ្រឿង ដល់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ហើយនៅរសៀល ថ្ងៃអាទិត្យទី៦ ខែវិច្ឆិកានេះ លោកអភិបាលរាជធានី ក៏បានចុះត្រួតពិនិត្យ គ្រប់គោលដៅ នៃស្តុបនីមួយៗ ខណៈកងកម្លាំងទាំងអស់ កំពុងពង្រាយ ក្នុងចែកម៉ាស ជូនអ្នកដំណើរ និងបំពងសំឡេង តាមឧគ្ឃោសនស័ព្ទ ដើម្បីអោយប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ-១៩ទាំងអស់គ្នា។
លោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរង នគរបាលរាជធានី បានបញ្ជាក់ថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្តល់ម៉ាស ចំនួន ៤០.០០០ ម៉ាស មីក្រូសម្រាប់បំពងសំឡេង ចំនួន ៤០ គ្រឿង មកស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ហើយលោក បានបន្តចែកទៅ កម្លាំងមានសមត្ថកិច្ច ចំនួន ២២ គោលដៅ នៅតាមស្តុប ដើម្បីឲ្យកងកម្លាំងមានសមត្ថកិច្ច ពិសេសប៉ូលិសចរាចរណ៍ ធ្វើការចែកបន្ត ទៅប្រជាពលរដ្ឋ ជាអ្នកដំណើរ ដែលមិនពាក់ម៉ាស ។ ចំណែកមីក្រូបំពងសម្លេង ក៏បានផ្ញើសារ ទៅប្រជាពលរដ្ឋ ព្រមគ្នាផងដែរ ដើម្បីអោយប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ទាំងអស់គ្នា ខណៈដែលជំងឺនេះ កំពុងរីករាលដាល ចូលដល់សហគមន៍ហើយនោះ។
ចំពោះគោលដៅសំខាន់ៗ ទាំង ២២ មានដូចជា គោលដៅ ១-ស្តុប BKC ២- ស្តុបពេទ្យចិន ៣-ស្តបបូកគោ ៤-ស្តុបច្រមុះជ្រូក ក្បាលថ្នល់ ៥-ស្តុបអង្គឌួង ៦-ស្តុបក្រសួងអប់រំ ៧-ស្តុបជលផល ៨-ស្តុបក្តាន់ពីរ ៩-ស្តុបអាងទឹក ១០-ស្តុបចេនឡា
១១-ស្តុបទួលសង្កែ ១២-ស្តុបកាំកូ ១៣- ស្ពានអាកាស៧មករា ១៤-ស្តុប ២០០៤កែង ទ្រុងមាន់១៥- ស្តុប២០០៤ កែង ២៧១ ,១៦- ស្តុប ២៧១ កែង ៣៧១, ១៧- ស្តុបស្ពានដែក ។ គោលដៅក្នុងខណ្ឌចំនួន ៥ រួមមាន៖១- ខណ្ឌទួលគោក ស្តុបផ្សារដើមគរ ២- ខណ្ឌ៧មករា ស្តុបនាងគង្ហីង ៣- ខណ្ឌដូនពេញ ស្តុបនាគបាញ់ទឹក៤- ខណ្ឌចំការមន ស្តុបបឹងត្របែក ៥- ខណ្ឌបឹងកេងកង ស្តុបវត្តមហាមន្ត្រី ។
ចំពោះខ្លឹមសារតាមឃោសនស័ព្ទគឺសូមពុក ម៉ែ អុំ ពូ មីង និងអ្នកប្រើប្រាស់ផ្លូវ ទាំងអស់ឲ្យបានជ្រាបថាៈ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាល ជំងឺកូវីត-១៩ សូមមេត្តាអនុវត្តន៍នូវវិធានការរបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្លួន ដូចជា ពាក់ម៉ាស់ជាប្រចាំ ទោះទៅទីកន្លែងណាក៏ដោយ លាងសម្អាតដៃ និងសាប៊ូ ឬអាកុលជាប្រចាំ រក្សាគំលាតពីគ្នាឲ្យបានឆ្ងាយ មិនទៅទីកន្លែង ដែលការប្រមូលផ្ដុំ ។ សង្ឃឹមថា ពុក ម៉ែ អុំ ពូ មីង និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ និងចូលរួមនូវវិធានការទាំងនេះ ដើម្បីសុខភាព យើងទាំងអស់គ្នា និងសូមធ្វើដំណើរ ដោយសុវត្ថិភាព ។
គួរបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សំរាប់ដំណាក់កាល កូវីដ-១៩នេះ សម្តេចបានផ្តល់ម៉ាស មករដ្ឋបាលរាជធានីភ្នំពេញ ចំនួន ៣ លានម៉ាស់ ដើម្បីចែកជូនប្រជាពលរដ្ឋ នៅសហគមន៍ ក្រីក្រ ដែលមិនមានលទ្ធភាព ទិញម៉ាសយកមកប្រើប្រាស់ ចែកអ្នកដំណើរតាមដងផ្លូវ។ បន្ថែមពីលើនេះទៀត កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលម្អផ្លូវទាំង ៣៨ ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប សម្តេចតេជោ ហ៊ុន សែន បានប្រកាសឧបត្ថម្ភថវិកា របស់រាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋ ដែលធ្វើចត្តាឡីស័កទាំងអស់ នៅរាជធានីភ្នំពេញ ដោយក្នុង ១ គ្រួសារ ទទួលបានថវិកា ចំនួន ៣០ ម៉ឺនរៀល សំរាប់រយៈពេល ១៥ ថ្ងៃ មានន័យថា ក្នុង ១ ថ្ងៃ ២ ម៉ឺនរៀលថែមទៀត ៕/V
អភិបាលរាជធានី បន្តផ្តល់ម៉ាស និងឧបករណ៍បំពងសំឡេង ជូនស្នងការដ្ឋាននគរបាលរាជធានី ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ទាំងអស់គ្នា