២២០​ថ្ងៃ : មនុស្ស​៩១២​នាក់​ស្លាប់ និង​ជាង​២៧១៤​នាក់ និង​ផាកពិន័យ​យានយន្ត​ជាង​២៣​ម៉ឺន​គ្រឿង​

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល ២២០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០២០ បាន​កើតឡើង​ចំនួន​១៨០៥​លើក ស្លាប់​៩១២​នាក់ និង​របួស​២៧១៤​នាក់ ក្នុងនោះ​រងរបួស​ធ្ងន់​ចំនួន ១៦៤១​នាក់​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​អ្នកនាំពាក្យ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បន្តថា សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២០ កើតឡើង ៣​លើក ស្លាប់ ៤​នាក់ របួស ២​នាក់ ក្នុងនោះ​ធ្ងន់ ១​នាក់ និង​ស្រាល ១​នាក់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន យ​បាន​ឲ្យ​ដឹងថា សម្រាប់​លទ្ធផល​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​ស្មារតី​អនុក្រឹត្យ​លេខ​៣៩ រយៈពេល ២២០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០២០ យានយន្ត ដែល​ត្រូវបាន​ត្រួតពិនិត្យ និង​ផាកពិន័យ សរុប​ចំនួន ២៣០៤២៩​គ្រឿង ក្នុងនោះ​ម៉ូតូ​មាន​ចំនួន ១៦៩៨៦៧​គ្រឿង និង​រថយន្ត​មាន​ចំនួន ៦០៥៦២​គ្រឿង​។​

​អ្នកនាំពាក្យ​បាន​បញ្ជាក់ថា បទល្មើស​ភាគច្រើន​សម្រាប់​ម៉ូតូ និង​រថយន្ត គឺ​អត់​ពាក់មួក​សុវត្ថិភាព ល្មើស​សញ្ញា បត់​ជែង លើស​ចំណុះ ស្រវឹង អត់​ផ្លាកលេខ ល្មើស​ល្បឿន អត់​ប័ណ្ណបើកបរ អត់​ខ្សែក្រវ៉ាត់ គ្មាន​ស្លាក​លេខ និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular