Home ព័ត៌មានជាតិ សន្តិសុខ ករណី​ឃាតកម្ម​...

ករណី​ឃាតកម្ម​លើ​នារី​ម្នាក់ នៅ​ឆ្នុកទ្រូៈ ប៉េអឹម ឃាត់ខ្លួន ជនសង្ស័យ ជាប់​ពាក់ព័ន្ធ ពីរ​នាក់​

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ កងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង បាន​ឃាត់ខ្លួន​ជនសង្ស័យ ពីរ​នាក់ ដែល​ជាប់​ពាក់ព័ន្ធ ករណី​ឃាតកម្ម លើ​នារី​ម្នាក់ នៅវេលា​ម៉ោង ៥​និង​៣០ នាទី ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​ថ្មី ភូមិ​អ្នកតា​តាំង ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ហើយ​រហូតមកដល់​ថ្ងៃទី​៦ ធ្នូ​នេះ ជនសង្ស័យ បាន​កំពុង​ស្ថិតនៅ​ក្នុងការ​សួរ​យក​ចម្លើយ នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​។​

​លោក​វរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរង ទទួល​ផែន​យុត្តិធម៌ នៃ​កងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង បានឱ្យដឹង តាម​ទូរស័ព្ទ នៅវេលា​រសៀល ថ្ងៃទី​៦ ខែធ្នូ នេះ​ថា ដោយមាន​ការសម្របសម្រួល ពី​លោក អ៊ិត សុធា ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត កម្លាំង​របស់លោក ពិតជា​បាន​ឃាត់ខ្លួន​ជន​ស​ង្យ័​យ ចំនួន​ពីរ​នាក់ ដែល​ជាប់​ពាក់ព័ន្ធ ករណី​ឃាត​កម្មនេះ​មែន​។ ជនសង្ស័យ​ទាំង ពីរ​នាក់​នោះ រួមមានៈ ១-​ឈ្មោះ កាន់ ឈុន​ឡេង ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ ទីលំនៅ ភូមិ​កំពង់​ថ្គោល ឃុំ​ផ្សារ​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ និង ២-​ឈ្មោះ លន សុខ​ឡូត ភេទ​ប្រុស អាយុ ២២ ឆ្នាំ ទីលំនៅ ភូមិ​ផាត់​សណ្តាយ ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ដែល​ជាប់​សង្ស័យ ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម កាលពី​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០ កន្លងទៅ លើ​នារី​រងគ្រោះ ឈ្មោះ ឡាំ រដ្ឋា អាយុ ២០ ឆ្នាំ រស់នៅ​ក្នុងភូមិ​អ្នកតា​តាំង ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ។ បន្ទាប់​ពីនេះ ប្រជាពលរដ្ឋ បាន​ប្រទះឃើញ​នារី​រងគ្រោះ ស្លាប់​អណ្ដែត​ទឹក នៅក្នុង​ឃុំ​ឆ្នុកទ្រូ ក្រោយពី​បាន​បាត់​ខ្លួន អស់​មួយ​យប់​។

​ប្រភព​ដដែល បាន​បន្តថា នៅពេល​ឃាត់ខ្លួន ជនសង្ស័យ​ទាំងពីរ​នេះ សមត្ថកិច្ច​អាវុតហត្ថ ខេត្តកំពង់ឆ្នាំង បាន​ដកហូត​វត្ថុតាង មាន​ទូរស័ព្ទ ២ គ្រឿង ។ បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​ការិយាល័យ​ជំនាញ កំពុង​កសាង​សំណុំរឿង គ្រោង​នឹង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ តាម​នីតិវិធី ៕/V

ករណី​ឃាតកម្ម​លើ​នារី​ម្នាក់ នៅ​ឆ្នុកទ្រូៈ ប៉េអឹម ឃាត់ខ្លួន ជនសង្ស័យ ជាប់​ពាក់ព័ន្ធ ពីរ​នាក់​

ជន​ស​ង្យ័​យឈ្មោះ កាន់ ឈុន​ឡេង អាយុ ៣៦ ឆ្នាំ ជន​ស​ង្យ័​យ​ឈ្មោះ លន សុខ​ឡូត អាយុ ២២ ឆ្នាំករណី​ឃាតកម្ម​លើ​នារី​ម្នាក់ នៅ​ឆ្នុកទ្រូៈ ប៉េអឹម ឃាត់ខ្លួន ជនសង្ស័យ ជាប់​ពាក់ព័ន្ធ ពីរ​នាក់​

នារី​រងគ្រោះ ឈ្មោះ ឡាំ រដ្ឋា អាយុ ២០ ឆ្នាំ ករណី​ឃាតកម្ម​លើ​នារី​ម្នាក់ នៅ​ឆ្នុកទ្រូៈ ប៉េអឹម ឃាត់ខ្លួន ជនសង្ស័យ ជាប់​ពាក់ព័ន្ធ ពីរ​នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular