ដោយ ៖ ប.ជ័យ /បន្ទាយមានជ័យ :នគរបាលនៅទូទាំងខេត្តបន្ទាយមានជ័យបង្កើនការអនុវត្តវិធានសុខភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល មុន ចូលចេញ កន្លែងធ្វើការ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានអោយដឹងកាលពីថ្ងៃទី៦ខែធ្នូនេះថាយោងតាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់ផែនការឱ្យមន្រ្តីនគរបាលនៃការិយាល័យសុខាភិបាលនិង
គ្រប់ផែន ការិយាល័យ អធិការដ្ឋានស្រុកក្រុង និងបញ្ជាការដ្ឋាននគរបាលការពារព្រំដែនដែលចំណុះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល មុន ចូលចេញ កន្លែងធ្វើការ ។ការអនុវត្តវិធានសុខភាពនោះ រួមមាន ១–វាស់កម្តៅ ។ ២–លាងដៃដោយជេល ឬអាល់កុល ។៣–ពាក់ម៉ាស និងសម្អាតអនាម័យរៀងរាល់ចេញចូល កន្លែងធ្វើការ ។
លោកសិទ្ធិ ឡោះ ក៏ដូចស្នងការរងទទួលផែនសេនាធិកាដ្ឋានបានសូមថ្លែងអរគុណដល់ការចូលរួមនិងសហការសូមបងប្អូនយកចិត្តទុកដាក់ខ្ពស់របស់ស្នងការរង នាយ នាយរង ពលនគរបាល ក៏ដូចអ្នកពាក់ព័ន្ធក្នុងការការពារប្រឆាំងជំងឺកូវីដ_១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕