Home ព័ត៌មានជាតិ សន្តិសុខ រថយន្ត​ហាយ​លែ...

រថយន្ត​ហាយ​លែ​ន​ឌើ​រ បើក​ជែង​ជ្រុល​ចង្កូត ទៅបុក​ម៉ូតូ ១​គ្រឿង បណ្តាលឱ្យ​បុរស ពីរ​នាក់​ស្លាប់​

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ បុរស​ពីរ​នាក់ បាន​ស្លាប់ នៅនឹងកន្លែង​កើតហេតុ ដោយសារ​រថយន្ត​តូយ៉ូតា ហាយ​លែ​ន​ឌើ​រ បើក​ជែង​រថយន្ត​មួយគ្រឿង​ទៀត ជ្រុល​ចង្កូត ទៅបុក​ម៉ូតូ​របស់​ជនរងគ្រោះ នៅ​រសៀល ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២០ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៣ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ លេខ ២០ និង ២១ ស្ថិតនៅក្នុង​ភូមិសាស្ត្រ ភូមិ​ត្រពាំង​ព្រីង ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ។

​សមត្ថកិច្ច​នគរបាល ដែល​ស្ថិតនៅ​កន្លែងកើតហេតុ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍ បង្កឡើង​ដោយ​រថយន្ត​ម៉ាក តូយ៉ូតា ហាយ​លែ​ន​ឌើ​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ បាត់ដំបង 2B-5193 បើក​បុក​ម៉ូតូ​ម៉ាក​ហុងដា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1E-0051 បណ្តាលឱ្យ​បុរស​ពីរ​នាក់ ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។ បុរសរងគ្រោះ ពីរ​នាក់​នោះ ឈ្មោះ ផ្លុ​ង វិត អាយុ ៤១​ឆ្នាំ និង​អ្នករួមដំណើរ ឈ្មោះ ហន ហួយ អាយុ ៤០​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ព្រីង ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។

​ប្រភព​បាន​បញ្ជាក់ថាៈ មាន​រថយន្ត ២ គ្រឿង បើកបរ​ក្នុង​ដំណើរ​ស្រប​ទិស​គ្នា បើក​ចេញពី​ទិស​ខាងជើង ទៅ​ទិស​ខាងត្បូង លុះ​មកដល់​ចំណុចកើតហេតុ រថយន្ត តូយ៉ូតា ហាយ​លែ​ន​ឌើ​រ បាន​ឡើង​វ៉ា​ជែង រថយន្ត​មួយគ្រឿង​ទៀត ក៏​ជ្រុល​ចង្កូត​ទៅបុក ម៉ូតូ​នោះ​តែម្តង​។

​ក្រោយពេល​កើតហេតុ អ្នកបើកបរ​រថយន្ត បាន​រត់​គេចខ្លួនបាត់ បាន​បន្សល់ទុក​រថយន្ត នៅ​ក​ន្កែ​ង​កើតហេតុ ។ ចំណែក​សព សមត្ថកិច្ច បាន​ប្រគល់ឱ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​។ រីឯ​ជនបង្ក សមត្ថកិច្ច​ជំនាញ សហការ​ជាមួយ នគរបាល​ប៉ុស្តិ៍ ស្រាវ​ជាវ​រក​អ្នកបើកបរ​រថយន្ត យកមកអនុវត្ត​បន្ត តាមច្បាប់ ៕/V​

រថយន្ត​ហាយ​លែ​ន​ឌើ​រ បើក​ជែង​ជ្រុល​ចង្កូត ទៅបុក​ម៉ូតូ ១​គ្រឿង បណ្តាលឱ្យ​បុរស ពីរ​នាក់​ស្លាប់​

រថយន្ត​ហាយ​លែ​ន​ឌើ​រ បើក​ជែង​ជ្រុល​ចង្កូត ទៅបុក​ម៉ូតូ ១​គ្រឿង បណ្តាលឱ្យ​បុរស ពីរ​នាក់​ស្លាប់​

រថយន្ត​ហាយ​លែ​ន​ឌើ​រ បើក​ជែង​ជ្រុល​ចង្កូត ទៅបុក​ម៉ូតូ ១​គ្រឿង បណ្តាលឱ្យ​បុរស ពីរ​នាក់​ស្លាប់​

រថយន្ត​ហាយ​លែ​ន​ឌើ​រ បើក​ជែង​ជ្រុល​ចង្កូត ទៅបុក​ម៉ូតូ ១​គ្រឿង បណ្តាលឱ្យ​បុរស ពីរ​នាក់​ស្លាប់​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular