ដោយ:បាយ័ន/សៀមរាបៈ ស្រ្តីវ័យ៧១ឆ្នាំ ត្រូវបានឃាតករសម្លាប់ពេលដើរទៅមើលស្រែ។ខណ:នេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកជនដៃដល់។
ក្រុមគ្រួសារជនរងគ្រោះបានប្រាប់រស្មីកម្ពុជានៅយប់ថ្ងៃទី៦ ខែធ្នូនេះថា លោកយាយរងគ្រោះឈ្មោះ មឿន ត្រៀមរស់នៅភូមិដាក់ផ្កា ឃុំតាយែក ស្រុកសូន្រនិគម ។គាត់ត្រូវឃាតករសម្លាប់នៅវាលស្រែជិតត្រពាំងនិងជិតសាលាបឋមចំបុី នាភូមិ ឃុំខាងលើ តាំងពីថ្ងៃទី៤ ធ្នូ ពេលគាត់ដើរទៅមើលស្រែនៅពេលរសៀល តែក្រុមគ្រួសារបានដើររកឃើញជនរងគ្រោនៅម៉ោងជាង៧យប់ ។ពេលនោះរូបគាត់នៅដង្ហើម ប៉ុន្តែបានស្លាប់ពេលជញ្ជូនដល់មន្ទីរពេទ្យស្រុក។
ជនរងគ្រោះត្រូវជនល្មើសវាយត្រូវជាច្រើនកន្លែងដូចជា ជាំមុខ បែកសៀតផ្កា រុកពីមាត់ធ្លុះមកសៀតផ្កា ជាំទ្រូងជាដើម៕សរន