Home ព័ត៌មានជាតិ នយោបាយ រដ្ឋមន្ត្រីកា...

រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងចូលរួមក្នុងពិធីបើកសន្និសីទអន្តរជាតិស្តីពី «ការពង្រឹងតួនាទីស្ត្រីក្នុងការកសាងនិងរក្សាសន្តិភាព៖ពីការប្តេជ្ញាចិត្តរហូតដល់លទ្ធផល»

ដោយ: មុនីរ័ត្ន/ភ្នំពេញៈ តបតាមការអញ្ជើញរួមរបស់លោកផាម ប៊ិញ មិញឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តី ការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោកស្រី Phumzile Mlambo-Ngcuka អគ្គ លេខាធិការរងអង្គការសហប្រជាជាតិ (..) និងជានាយកប្រតិបត្តិនៃអង្គការUNWOMEN ,លោក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ក្នុងពិធីបើកសន្និសីទអន្តរជាតិស្តីពី «ការពង្រឹងតួនាទី ស្ត្រីក្នុងការកសាងនិងរក្សាសន្តិភាព៖ពីការប្តេជ្ញាចិត្តរហូតដល់លទ្ធផល» នៅថ្ងៃទី៧ ខែធ្នូ ស្អែកនេះ។

យោងតាមសេចក្តីព័ត៍មានរបស់ក្រសូងការបរទេសកម្ពុជា បានឲ្យដឹងថា នៅក្នុងសុន្ទរកថាបើកលោក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងបញ្ជាក់អំពីការកើនឡើងនូវតួនាទីដែលមិនអាចខ្វះបានរបស់ស្ត្រី ក្នុងការ​រួមចំណែកដល់ការកសាងសង្គមដែលយុត្តិធម៌ មានបរិយាប័ន្ន ប្រកបដោយវិបុលភាព និង សន្តិភាព​នៅជុំវិញ​ពិភពលោក។

គូសបញ្ជាក់អំពីគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់កម្ពុជា ក្នុងការលើកកម្ពស់សមភាព យេនឌ័រ និងការផ្តល់អំណាចដល់ស្រ្តី ហើយនឹងអះអាងជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះ សមភាព និងសមធម៌យេនឌ័រ។ លោក ក៏នឹងផ្តល់អនុសាសន៍ជាក់ស្តែងនិងអាចអនុវត្តបានមួយចំនួន ដល់​សន្និសីទអន្តរជាតិខាងលើ ផងដែរ។

លោកស្រីខេង សំវ៉ាដា រដ្ឋលេខាធិការប្រចាំការក្រសួងកិច្ចការនារី ក៏នឹងអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូ នៅក្នុងសម័យប្រជុំពេញអង្គនីមួយៗនៃសន្និសីទនេះ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែធ្នូ។

ព្រឹត្តិការណ៍សកលនេះ មានគោលបំណងជំរុញការកសាងសន្តិភាពឆ្លើយតបនឹងយេនឌ័រ​ព្រមទាំងពន្លឿន​ការ​ចូលរួមដ៏មានសារៈសំខាន់របស់ស្ត្រី និងការផ្តល់ហិរញ្ញប្បទានសម្រាប់ការ       កសាងសន្តិភាពដោយរួម​បញ្ចូល​​ទាំងយេនឌ័រ។ នៅក្នុងឱកាសនៃសន្និសីទនេះ ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់មកពីអ.. និងប្រទេស​ជាសមាជិកអ.. អង្គការអន្តរជាតិនិងតំបន់ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិអង្គការស្ត្រីប្រតិបត្តិករកសាងសន្តិភាព និងស្ថាប័នពាក់ព័ន្ធដទៃទៀតនឹងធ្វើការឆ្លុះបញ្ចាំងពីបទពិសោធន៍របស់ស្ត្រីនៅក្នុងដំណើរការចូលរួមកសាងសន្តិភាពក៏ដូចជាពិនិត្យនូវគម្លាតយេនឌ័រក្នុងពេលបច្ចុប្បន្ននិងការប្តេជ្ញាចិត្តដើម្បីពន្លឿនសកម្មភាពក្រោយឆ្នាំ២០២០៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular