Home ព័ត៌មានជាតិ នយោបាយ សម្តេច​តេ​ជោ ...

សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើការ​បញ្ជាក់ថា​នឹងមិន​មានការ​ស្នើសុំ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​ឬ​ចេញ​បទបញ្ជា​បិទ​រាជធានី​ភ្នំពេញ​នោះទេ

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំ​ព​ញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅ​យប់​ថ្ងៃទី​ ៦​ខែ ធ្នូ​ឆ្នាំ​២០២០​បានធ្វើការ​បញ្ជាក់​ច្បាស់​ថា​នឹងមិនមាន​ការស្នើសុំ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​ឬ​ចេញ​បទបញ្ជា​បិទ​រាជធានី​ភ្នំពេញ​ដូច​ការឃោសនា​ភូត​កុ​ហស​រប​ស់ជន​អាក្រក់​នោះទេ ។ ការ​បញ្ចាក់ទាំង​កណ្តាលយប់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ធ្វើឡើង​បន្ទាប់ពី​មានការ​ឃោសនា​ភូត​កុហកថា​នឹងមាន​ការបិទ​ប្រទេស​ទាំងមូល​ឬ​បិទ​រាជធានី​ភ្នំពេញ​ក្នុងពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះហើយ​បំផុស​ឱ្យ​មនុ​ស្សទិញ​ទំនិញ​ត្រៀម​ទុក​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​៖«​ព្រឹក​មិញ​ខ្ញុំ​បាន​និយាយ​ដល់​ការត្រៀម​បំរុង​ទុក​នូវ​លិខិត​នានា​ដើម្បី​នឹង​សុំ​ព្រះរាជក្រឹត្យ​ដាក់​ប្រទេស​ក្នុង​គ្រា មាន​អាសន្ន ។​ក្នុងពេល​ជាមួយគ្នា​ខ្ញុំ​ក៏បាន​បញ្ជាក់ថា​ខ្ញុំ​មិន​ចង់​ទៅដល់​ចំណុច​នេះ​ទេ ព្រោះ​វា​ប៉ះពាល់​ធំ​ពេក​ដល់​សេដ្ឋកិច្ច​និង​ជីវភាព​ប្រជាជន​ដែល​ខ្ញុំ​ស្នើសុំ​ឱ្យមាន ការចូលរួម​ពី​ប្រជាជន​ដើម្បី​ប្រយុទ្ធប្រឆាំង​ជាមួយ​កូ​វីដ​១៩​ជំនួស​វិញ​»​។​

​សម្តេច​តេ​ជោ​បន្តទៀតថា​«​ពេញ​មួយ​ថ្ងៃនេះ​ការ​បំ​ភ្លើ​ស​នានា​បានកើត​ឡើង​ថា​នឹងមាន​ការបិទ​ប្រទេស​ឬ​បិទ​រាជធានី​ភ្នំពេញ​ក្នុងពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះហើយ​បំផុស​ឱ្យ​មនុ​ស្សទិញ​ទំនិញ​ត្រៀម​ទុក​។​ចំពោះមុខ​ពាក្យភូតកុហក​បែបនេះ​ក្នុងឋានៈ​ខ្ញុំ​ជា​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​ខ្ញុំ​សូម​បញ្ជាក់ជូន​ថា​នឹងមិន​មានការ​ស្នើសុំ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​ទាំងមូល​ឬមួយ​ផ្នែក​ណា​នោះឡើយ​ហើយក៏​នឹងមិន​មានការ​ចេញ​បទបញ្ជារ​ឱ្យ​បិទ​រាជធានី​ភ្នំពេញ​ដូច​ការឃោសនា​ភូតកុហក់​របស់​ជន​អាក្រក់​នោះដែរ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តធ្វើ​ការអំពាវនាវ​ទៅកាន់​ជនរួមជាតិ​ទៀតថា​៖«​ខ្ញុំ​សូម​អំពាវនាវ​ប្រជាពលរដ្ឋ​ស្ងប់ស្ងាត់​កុំ​ភ័យ​ស្លន់ស្លោ​និង​សូម​ចូលរួម​ជាមួយ​រាជ រដ្ឋាភិបាល​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយ​កូ​វីដ​១៩​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​»៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular