Home ព័ត៌មានជាតិ សន្តិសុខ យុវតី​ដែល​រងរ...

យុវតី​ដែល​រងរបួស​ធ្ងន់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​បុក​ម៉ូតូ​នៅ​ឃុំ​ភ្នំ​តូច​ស្រុក​មង្គល​បូរី​បាន​ស្លាប់​ហើយ​

​ដោយ​ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ យុវតី​ម្នាក់ ដែល​រងរបួស​ធ្ងន់ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​បុក​ម៉ូតូ នៅ​ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូរី បាន​ស្លាប់​ហើយ​នៅ​យប់​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២០ នា​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ រាជធានី​ភ្នំពេញ ។​

​គួរ​បញ្ជាក់ថា កាលពី​ល្ងាច​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០២០ មាន​គ្រោះថ្នាក់​ចរាចរណ៍​១​ករណី​កើតឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​បង្គោល​ភ្លើង​លេខ ២៣៩-២៤០ ត្រង់ចំណុច​ភូមិ​ថ្នល់​ប​តើ ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ គឺ​រវាង​ម៉ូតូ និង ម៉ូតូ បណ្តាល​ឲ្យ​យុវតី​ម្នាក់​របួសធ្ងន់ និង​០៣​នាក់​ទៀត​របួសស្រាល (​ស្រី​០១​នាក់​) រវាង​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ​ ប​.​ប 1W.0878 ធ្វើដំណើរ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ លុះដល់​ត្រង់ចំណុច​កើតហេតុ​លើ ម៉ូតូ​បាន​ប្តូរ​គន្លង​បត់​ឆ្វេង​ស្របពេល​មាន​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា ឌ្រី​ម ស៊េរី​ឆ្នាំ​២០១០ ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ ប​.​ជ 1I 4930 ដែល​បើកបរ​ស្រប​ទិស​គ្នា បុក​ពី​ពាក់កណ្តាល​ម៉ូតូ​ខាងឆ្វេង បណ្តាលអោយ​មនុស្ស​០៤​នាក់​រងរបួស​ធ្ងន់​-​ស្រាល​។​

​ជាមួយគ្នានេះ យុវតី​ម្នាក់​ឈ្មោះ ម៉ៅ ម៉ី​ឡាង អាយុ​១៧​ឆ្នាំ របួសធ្ងន់ ដោយ​បាក់​ស្មងជើង​ឆ្វេង និង​ផុង​លលា​ដ៏​ក្បាល រស់នៅ​ភូមិ​គោក​ទន្លាប់ ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ​ត្រូវបាន​ក្រុម​គ្រូ​សារ​​​​​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​នៅ​ខេត្តបាត់ដំបង រួច​បន្តទៅ​មន្ទីរពេទ្យ​កាល់ម៉ែត រាជធានី​ភ្នំពេញ​នោះ បាន​ស្លាប់បាត់​បង់ជីវិត​នៅ​យប់​ថ្ងៃទី​០៥ ធ្នូ​។​

​ដោយឡែក​អ្នករបួស​ស្រាល​០៣​នាក់​ទៀត​មាន​៖ ១.​ឈ្មោះ បុប្ផា ភេទ ស្រី អាយុ​១៦ ឆ្នាំ ភូមិ​ភ្នំ​ធំ ឃុំ​អូរ​ប្រាសាទ មង្គល​បូរី អ្នករួមដំណើរ​ម៉ូតូ ០១៤ មិន​ពាក់មួក​សុវត្ថិភាព របួសស្រាល ។ ២. ឈ្មោះ នេន ថា ភេទ ប្រុស អាយុ​៤៣ ឆ្នាំ ភូមិ​គៀន​កេស ឃុំ​គោក​ឃ្មុំ ថ្មគោល ខេត្តបាត់ដំបង អ្នកបើក​ម៉ូតូ​០១០ ពាក់មួក​សុវត្ថិភាព របួសស្រាល ។ ៣.. ឈ្មោះ សួន សិលា អាយុ ២១​ឆ្នាំ នៅ​ភូមិ​គៀន​កេស ឃុំ​គោក​ឃ្មុំ ថ្មគោល អ្នករួមដំណើរ​ម៉ូតូ​០១០ មិន​ពាក់មួក​សុវត្ថិភាព របួសស្រាល ។​

​ចំពោះ ម៉ូតូ​ខូចខាត​ស្រាល​០២​គ្រឿង យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូរី រង់ចាំ​ភាគី​គ្រោះថ្នាក់​ទៅ​ដោះស្រាយ​តាម​ក្រោយ​៕-​R

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular