Home ព័ត៌មានជាតិ សន្តិសុខ បុរស​ម្នាក់​ស...

បុរស​ម្នាក់​ស្លាប់​ដោយ​បើក​ម៉ូតូ​មិន​ប្រកាន់​ស្តាំ​ទុក​រថយន្ត​មួយគ្រឿង​

​ដោយ​:​បាយ័ន​/​សៀមរាបៈគ្រោះថ្នាក់​ចរាចរណ៍​មួយ ដោយ​ម៉ូតូ​១​គ្រឿង បាន​ជិះ​មិន​ប្រកាន់​ស្តាំ ទៅបុក​ជាមួយ​រថយន្ត​កាមរី​មួយគ្រឿង​ទៀត បណ្តាលឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅនឹងកន្លែង ចំណែក​ភាគី​រថយន្ត​ចុះ​រត់គេចខ្លួន​បាត់ស្រមោល​។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​២០​និង​៣០​នាទី​យប់ ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០២០ ស្ថិតនៅ​ចំណុច​ភូមិ​រលួស​លិច ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ទល់មុខ​ស្ថានីយ៍​ជ​ញ្ចី​ង​ថ្លឹង​រថយន្ត​រលួស ។​

​កងរាជអាវុធហត្ថ​ស្រុក​ប្រាសាទបាគង​បាន​បញ្ជាក់ថា រថយន្ត​ក្នុង​គ្រោះថ្នាក់​នោះ ម៉ាក​កាមរី​បា​ឡែ​ន ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ សៀមរាប ២C ៥២១៦ អ្នកបើកបរ​រត់​បាត់ ដោយ​បើកបរ​ពី​លិចទៅ​កើតមក​ដល់​ចំណុចកើតហេតុ​បាន​ទៅបុក​ជាមួយ នឹង​ម៉ូតូ​ម៉ាក MSX ពណ៌​ស ពាក់​ស្លាក​លេខ សៀមរាប ១AJ ៧៩៧៥ បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ​ព្រីង សុ​ភេទ អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​គោគ​ស្រុក ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ស្លាប់​នៅនឹងកន្លែង ដោយ​គាត់​បើកបរ​ពី​ទិស​កើត​ទៅ​លិច មិន​ប្រកាន់​ស្តាំ​។​
ក្រោយពី​កើតហេតុ​សាកសព​ប្រគល់អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​។​រថយន្ត​នឹង​ម៉ូតូ​រក្សាទុក​នៅ​អធិការ​នគ​បាល​ស្រុក​រងចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular