ដោយៈរ៉ាម៉ន/ភ្នំពេញៈ កាលពីល្ងាចថ្ងៃទី៦ ធ្នូនេះ ក្រោយពីមានការណែនាំពីលោកឧត្តមសេនីយ៍ឯក ស ថេតអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានចុះចែកម៉ាស់ជូនប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ ដើម្បីចូលរួមបង្កទប់ស្តាត់ជំងឺ covid-19។
ម៉ាស់ដែលបាននាំយកទៅចែកជូនប្រជាពលរដ្ឋតាមផ្លូវសាធារណះនេះជាម៉ាស់ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រម្ពុជាផ្ដល់ជូនរដ្ឋបាលរាជធានីភ្នំពេញហើយរដ្ឋបាលរាជធានីបានផ្ដល់បន្តទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ក្នុងការចែកម៉ាសនេះក៏បានធ្វើការចែកម៉ាស់ជូនប្រជាពលរដ្ឋ ធ្វើដំណើតាមដងផ្លូវឆ្លងកាត់ក្នុងភូមិសាស្ត្រខណ្ឌសែនសុខ នៅគោលដៅស្តុបផ្សារដីហុយ សង្កាត់ភ្នំពេញថ្មី និងបានណែនាំប្រជាពលរដ្ឋ ឲ្យចូលរួមបង្កទប់ស្តាត់ជំងឺ covid-19 តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ៕