Home ព័ត៌មានអន្តរជាតិ មេធាវី​ត្រាំ​...

មេធាវី​ត្រាំ​លោក​រូ​ឌី ជូ​លី​អា​នី តេស្ត​វិជ្ជ​មានកូ​វីដ​១៩

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​វ៉ាស៊ីនតោន ៖ ប្រធានាធិបតី​ដូណាល់ ត្រាំ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​៦​ធ្នូ​ថា មេធាវី​ផ្ទាល់ខ្លួន​របស់​គាត់​ឈ្មោះ រូ​ឌី ជូ​លី​អា​នី បាន​ធ្វើតេស្ត​វិជ្ជមាន​វីរុស​កូរ៉ូណា​ដោយ​ធ្វើឱ្យ​គាត់​​ក្លាយជា​មនុស្ស​ចុងក្រោយ​គេ​នៅក្នុង​រង្វង់​ផ្ទៃក្នុង​របស់​លោក​ត្រាំ​ដែល​ឆ្លង​ជំងឺ​នេះ ដែល​ឥឡូវ​កំពុង​រីក​រាលដាល​ខ្លាំង​នៅ​ទូទាំង​សហរដ្ឋ​អាម៉េរិក​។​

​យោងតាម​ប្រភព​ដែល​ដឹង​បញ្ហា​នេះ ដែល​គេ​មិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​និយាយ​រឿង​នេះ​ជា​សាធារណៈ បានឱ្យដឹងថា លោក​ជូ​លី​អា​នី​ត្រូវបាន​បញ្ជូន​ទៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ច​ច​ថោ​ន​​កាលពី​ថ្ងៃអាទិត្យ​។​

​អតីត​អភិបាលក្រុង​ញូវយ៉ក​វ័យ ៧៦ ឆ្នាំ​រូប​នេះ​បាន​ធ្វើដំណើរ​យ៉ាងច្រើន​កន្លែង​ក្នុងប​ណ្តា​រដ្ឋ​សមរភូមិ​ក្នុង​គោលបំណង​ជួយ​លោក​ត្រាំ​បង្វែ​រការ​ចាញ់ឆ្នោត​របស់គាត់​។ នៅ​ឱកាស​ជាច្រើន​គាត់​បាន​ជួប​ជា​​មួយ​មន្ត្រី​ជាច្រើន​ម៉ោង​ដោយ​មិន​ពាក់​ម៉ាស់​។​

​លោក​ត្រាំ ដែល​បញ្ជាក់​ពី​ការ​ធ្វើ​តេស្ត​វិជ្ជមាន​របស់លោក​ជូ​លី​អា​នី​នៅក្នុង​សារ Twitter កាលពី​រសៀល​ថ្ងៃ​អាទិត្យ បាន​ជូនពរ​ឱ្យ​គាត់​ឆាប់​ជា​សះស្បើយ​។​

​លោក​ត្រាំ​សរសេរថា “​សូម​ឆាប់​ជា​ធូរស្បើយ យើង​នឹង​បន្ត​ទៅមុខ​ទៀត​!!!”៕

​មេធាវី រូ​ឌី ជូ​លី​អា​នី

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular