Home ព័ត៌មានជាតិ សង្គម ស៊ីម៉ាក់​បន្ត...

ស៊ីម៉ាក់​បន្ត​រកឃើញ​គ្រាប់បែក​ខ្នាត​ធំៗ​ជា​បន្តបន្ទាប់

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ បន្ទាប់ពី​បាន​រកឃើញ​គ្រាប់​បែប​ទម្ងន់​ជា ៤៥០​គីឡូក្រាម​នៅ ខេត្តកំពង់ធំ កន្លងទៅ​អង្គការ​ស៊ីម៉ាក់​បាន​បន្ត​រកឃើញ​គ្រាប់បែក​ខ្នាត​ធំៗ​ជា​បន្តបន្ទាប់ ទៀត​នៅក្នុង​ខេត្ត កណ្តាល និង បាត់ដំបង ។​

​លោក ហេង រតនា អគ្គនាយក​អង្គការ​ស៊ីម៉ាក់​បាន​អះអាង​នៅលើ​បណ្តាញ​សង្គម​របស់ លោក​ថា នៅ​ដើមខែ ធ្នូ​កន្លងទៅនេះ គ្រាប់បែក​ពីរ​គ្រាប់​ទៀត​ដែល​គេ​ទម្លាក់​ពីលើ​អាកាស ត្រូវបាន រកឃើញ​នៅ​ខេត្តបាត់ដំបង និង​នៅ​ខេត្តកណ្តាល ។

​លោក​បាន​ឲ្យ​ដឹងថា ទោះបីជា​គ្រាប់បែក​ទាំងនេះ​ចាស់​មែន ប៉ុន្តែ​ខ្លឹម ហើយ​ប្រភេទ​គ្រាប់ ទាំងនេះ គឺ​គ្រាប់ MK 81 និង គ្រាប់ MK 82 ។

​លោក​បាន​បញ្ជាក់ថា “ ចាស់​មែន តែ​ខ្លឹម​! ២​គ្រាប់​ជា​គ្រួសារ​គ្រាប់​MK មួយ​ស្ថិតនៅ​ខេត្ត បាត់ដំបង​MK81 មួយ​ស្ថិតនៅ​ខេត្តកណ្តាល MK82! “ ។ គ្រាប់បែក ប្រភេទ​ទាំងពីរ​នេះ ត្រូវបាន​គេ​ដឹងថា គឺជា​ប្រភេទ​គ្រាប់បែក​ទម្លាក់​ពីលើ​អាកាស ហើយ​ទំងន់ និង​សមត្ថភាព​បង្ក គ្រោះមហន្តរាយ​របស់​វា​ក៏​មិន​អន់​ជាង​មួយ​គ្រាប់​MK 83 ដែល​រកឃើញ​ទំងន់​ជាង ៤៥០ គីឡូក្រាម​នៅ​ខេត្តកំពង់ធំ​នោ​ឡើយ ៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular