Home ព័ត៌មានជាតិ សុខាភិបាល ​ករណី​វិជ្ជមា...

​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា មាន​ចំនួន​សរុប​៣២​នាក់

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា លទ្ធផល​ធ្វើតេស្ត​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍ សហគមន៍​២៨​វិច្ឆិកា គិតពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បានធ្វើ​តេស្ត​អ្នក​ប៉ះពាល់​សរុប​ទាំងអស់​បាន​ចំនួន ១១,៣០៥​សំណាក ដែល​នៅក្នុង​ចំនួន​នេះ មាន​អ្នក​​វិជ្ជមាន​​​វីរុស​កូ​វីដ​-១៩ សរុប​ចំនួន ៣២​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​មណ្ឌល​សុខភាព​ចាក់អង្រែ​។​

​ជាមួយគ្នានេះ ក្រសួងសុខាភិបាល​សូមអ្នក​ប៉ះពាល់​ទៅនឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា ទាំងអស់ អញ្ជើញ​ទៅ ធ្វើតេស្ត​ជា​លើក​ទី​២ នៅ​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២០ ដែល​ក្រសួងសុខាភិបាល នឹង​រៀបចំ​ទីតាំងនៅ​បរិវេណ ក្រសួងមហាផ្ទៃ សម្រាប់​បុគ្គលិក – មន្ត្រីរាជការ​ស៊ីវិល និង​នៅ​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០២០ ដែល​ក្រសួងសុខាភិបាល នឹង​រៀបចំ​ទីតាំងនៅ​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក រាជធានី​ភ្នំពេញ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដែលជា​អ្នក​ប៉ះពាល់ និង​នៅតាម​មន្ទីរ​សុខាភិបាល​រាជ​ខេត្ត (​ដែល​ទទួលខុសត្រូវ​ក្នុង​ការរៀបចំ​ទីកន្លែង​នៅពេលនោះ សម្រាប់​អ្នកពាក់ព័ន្ធ​នៅតាម​ខេត្ត​)៕​

ស្ត្រីឈ្មោះ ឆែម សុនីតា អាយុ៣០ឆ្នាំ

បុរសឈ្មោះ តាំង សេវិនអាប់ អាយុ ៤២ឆ្នាំ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular