ប្រែសម្រួលៈវាសនា/សៀងហៃ៖ក្រុមហ៊ុន Sinovac Biotechរបស់ចិនបានផ្តល់ប្រាក់៥១៥លានដុល្លារដល់ក្រុមហ៊ុនក្នុងស្រុកមួយដើម្បីបង្កើនសមត្ថភាពផលិតវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា នៅពេលវ៉ាក់សាំងមានប្រសិទ្ធភាពរបស់ក្រុមហ៊ុនត្រូវគេរំពឹងថានឹងបញ្ចេញចាក់អោយសាធារណជននៅខែនេះ។
ពួកមន្ត្រីបានអោយដឹងកាលពីថ្ងៃចន្ទទី៧ធ្នូនេះថា កិច្ចព្រមព្រៀងវិនិយោគនេះត្រូវបានធ្វើឡើងនៅពេលក្រុមហ៊ុនSinovac ពង្រីកកិច្ចព្រមព្រៀងផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩នេះជាច្រើននិងក៏បង្កើនការសាកល្បងវ៉ាក់សាំងCoronaVacរបស់ខ្លួនជាមួយប្រទេសជាច្រើនបន្ទាប់ពីការសាកល្បងនៅដំណាក់កាលកណ្តាលបង្ហាញលទ្ធផលវិជ្ជមាន។
ក្រុមហ៊ុនSino Biopharmaceutical របស់ចិនបាននិយាយកាលពីថ្ងៃចន្ទថា អង្គភាពធុរកិច្ចមួយនឹងវិនិយោគប្រាក់៥១៥លានដុល្លារទៅក្នុងក្រុមហ៊ុន Sinovac Life Sciencesដែលជាសាខាមួយរបស់ Sinovacដើម្បីជួយអភិវឌ្ឍនិងផលិតវ៉ាក់សាំងCoronaVac។
Sinovac Biotechបាននិយាយថា ខ្លួនរំពឹងថានឹងផលិតវ៉ាក់សាំងប្រឆាំងកូវីដ១៩ចំនួន៣០០លានដូសក្នុងមួយឆ្នាំ និងមានបំណងសង់បញ្ចប់រោងចក្រផលិតវ៉ាក់សាំងទី២នៅយ៉ាងយូរត្រឹមចុងឆ្នាំ២០២០ដើម្បីបង្កើនផលិតកម្មវ៉ាក់សាំងប្រចាំឆ្នាំអោយដល់៦០០លានដូស។
ក្រុមហ៊ុនបាននិយាយថា អាស្រ័យលើស្ថានភាពកូវីដ១៩សព្វថ្ងៃនិងលទ្ធភាពវិនយោគ យើងអាចពង្រីកសមត្ថភាពផលិតកម្មបាន។Sinovac រកបានប្រទេសជាច្រើនសំរាប់ផ្គត់ផ្គង់វ៉ាក់សាំងរបស់ខ្លួនរួមមានឥណ្ឌូនេស៊ី តួកគី ប្រេស៊ីលនិងឈីលី ហើយកំពុងពិភាក្សាជាមួយហ្វីលីពីនអំពីការលក់ដូរវ៉ាក់សាំង៕
ចិនកំពុងបញ្ជូនវ៉ាក់សាំងCoronaVac អោយឥណ្ឌូនេស៊ី និងវិនិយោគបន្ថែម