Home ព័ត៌មានជាតិ សន្តិសុខ រថយន្ត​ដឹក​ខ្...

រថយន្ត​ដឹក​ខ្សាច់​បុក​ពីក្រោយ​ម៉ូតូ​បណ្តាល​ឲ្យ​បុរស​ម្នាក់រ​បូស​

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ បុរស​ម្នាក់​ជិះ​ម៉ូតូ​បាន​រងរបួស​ដោយសារ​បើករថយន្ត​ដឹក​ខ្សាច់​បុក​ពីក្រោយ រួចហើយ​បើក​រត់​តែ​ត្រូវ​សមត្ថកិច្ច​ឃាត់​បានមក​វិញ កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលងអធ្រាត្រ​ឈាន​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២០​នៅត្រង់ចំណុច​គល់ស្ពាន​ព្រះមុនីវង្ស​ថ្មី តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ក្នុង​សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1FT-0859 តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។ លុះ​មកដល់​កន្លែងកើតហេតុ​ក៏មាន​រថយន្ត​ម៉ាក​DONGFANG ពណ៌​ស ជា​ប្រភេទ​ឡាន​ដឹក​ខ្សាច់ ពាក់​ស្លាក​លេខ ភ្នំពេញ 3F-0110 ដែល​បើកបរ​ដោយ​បុរស​ម្នាក់​បើក​ស្រប​ទិស​គ្នា​មកពី​ក្រោយ​ម៉ូតូ​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ចំ​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ខ្ទាត​ចេញពី​ម៉ូតូ​រងរបួស​ស្រាល និង​បណ្តាល​ឲ្យ​ម៉ូតូ​រង​ការខូចខាត​។

​ភ្លាមៗ​នោះ​រថយន្ត​បង្កហេតុ​ក៏​ព្យាយាម​បន្ត​បើក​រត់​ចេញពី​កន្លែងកើតហេតុ តែ​ត្រូវបាន​ប្រជាពលរដ្ឋ រួមជាមួយ​សមត្ថកិច្ច​ប្រចាំការ​នៅ​គោលដៅ​បើក​ដេញតាម​ពីក្រោយ​ស្ទាក់​ចាប់បាន​នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​ក្បាលថ្នល់​។​ចំណែក​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​របួស​នៅ​គ្លីនិក​ឯកជន​ក្បែរ​កន្លែងកើតហេតុ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular