ប្រែសម្រួលៈវាសនា/ឡុងដ៍៖កងកម្លាំងព្រំដែនអង់គ្លេសចាប់បានថ្នាំញៀនកូកាអ៊ីនជាង១តោនដែលមានតំលៃជាង១០០លានដុល្លារដែលត្រូវជនល្មើសលាក់ក្នុងផ្លែចេកកាលពីខែមុន តែទើបបញ្ចេញអោយដឹងនៅពេលនេះ។
ក្រសួងមហាផ្ទៃបាននិយាយថា ការរកឃើញថ្នាំញៀននេះជាផ្នែកនៃការត្រួតពិនិត្យតាមធម្មតានៅកំពង់ផែLondon Gatewayក្នុងក្រុងអ៊ិចសេសកាលពីខែមុន។ទំនិញនេះត្រូវគេដាក់ក្នុងកុងតេនឺមួយចតចោលនៅកំពង់ផែ។
ថ្នាំញៀនកូកាអ៊ីនទម្ងន់ ១.០៦០គីឡូក្រាមនេះ ត្រូវគេគិតថាមានប្រភពនៅកូឡុំប៊ី និងត្រូវទៅដល់បែលហ្សិច។
ការរកឃើញថ្នាំញៀនកាលពីថ្ងៃ១២វិច្ឆិកានេះកត់សំគាល់ការរកឃើញថ្នាំញៀនច្រើនបំផុតទី២នៅកំពង់ផែក្រុងអិចសេសនៅក្នុងរយៈពេលតែ២ខែ។កាលពីខែកញ្ញា ថ្នាំញៀន១.១៥៥គីឡូក្រាមលាក់ក្នុងទំនិញក្រដាសក៏ត្រូវបានរកឃើញផងដែរ៕
ថ្នាំញៀនកូកាអ៊ីន១.០៦០គីឡូក្រាម ត្រូវបានរកឃើញនៅកំពង់ផែអង់គ្លេស ហើយគោលដៅចុងក្រោយរបស់វាគឺបែលហ្សិច