ប្រែសម្រួលៈវាសនា/មូស្គូ៖មនុស្សម្នាក់បានស្លាប់និងយ៉ាងតិច១៩២នាក់ដេកពេទ្យជាមួយនឹងរោគសញ្ញាដូចជាឆ្កួតជ្រូកនៅក្នុងរដ្ឋអាន់ដ្រា ប្រាដែស របស់ឥណ្ឌាកាលពីថ្ងៃអាទិត្យ នៅពេលសារព័ត៌មានឥណ្ឌានាំគ្នាប្រកាសអាសន្នអំពី«ជំងឺអាថ៌កំបាំង»ថ្មីនេះ។
ជំងឺនេះនាំអោយអ្នកឆ្លងសន្លប់ភ្លាមៗក្រោយចេញរោគសញ្ញា ដូចជាញ័រញាក់ បែកពពុះមាត់និងចង់ក្អួត។
សារព័ត៌មានPress Trust of India បានរាយការណ៍ថា អ្នកជំងឺដែលស្លាប់ជាបុរសវ័យ៤៥ឆ្នាំ ដែលបានចូលពេទ្យកាលពីព្រឹកថ្ងៃអាទិត្យនិងស្លាប់នៅពេលល្ងាច។
របាយការណ៍សារព័ត៌មានបាននិយាយថា ពួកវេជ្ជបណ្ឌិតមិនដឹងមូលហេតុនៃជំងឺនេះទេ នៅពេលធ្វើការពិនិត្យឈាម ខួរក្បាលនិងទឹករំអិលក្នុងឆ្អឹងមិនបានរកឃើញអ្វីប្លែកទេ។អ្នកជំងឺចម្លែកនេះទាំងត្រូវបានពិនិត្យឃើញអវិជ្ជមានកូវីដ១៩ទាំងអស់៕