ដោយៈរ៉ាម៉ន/ភ្នំពេញៈកាលពីយប់ថ្ងៃអាទិត្យទី៦ ខែធ្នូ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌដឹកនាំកម្លាំងនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវចុះត្រួតពិនិត្យទីតាំងភោជនីយដ្ឋាន អាហារដ្ឋាន និងអតីតទីតាំងខារ៉ាអូខេប្រែក្លាយជាភោជនីយដ្ឋានចំនួន ១៣ កន្លែង ស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី១ សង្កាត់ស្វាយប៉ាក សង្កាត់គីឡូម៉ែត្រលេខ៦ និងសង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ ។
ទប់ស្កាត់ការចម្លងកូវីដ១៩ក្នុងសហគមន៍គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវបន្តចុះត្រួតពិនិត្យ
មន្ត្រីរដ្ឋបាលខណ្ឌបាឱ្យដឹងថាជាលទ្ធផល ទីតាំងភោជនីយដ្ឋាន អាហារដ្ឋាន និងអតីតទីតាំងខារ៉ាអូខេប្រែក្លាយជាភោជនីយដ្ឋាន មួយចំនួនបានបិទផ្អាតអជីវកម្ម មួយចំនួនទៀតបានបើកដំណើរការជាធម្មតាតាមកការណែនាំរបស់រដ្ឋបាលខណ្ឌ។ ដោយឡែកទីតាំងអតីតខារ៉ាអូខេ អាត់ ជួង ដែលប្រែក្លាយជាភោជនីយដ្ឋាន ក្រុមការងារ បានចុះធ្វើកំណត់ហេតុជាលើកទី២ អំពីបញ្ហាការរក្សាគម្លាតសុវត្ថិភាពរបស់អតិថិជន និងបានអប់រំណែនាំដល់ អាហារដ្ឋាន ត្បាល់កូនកាត់ ផងដែរ។
ក្នុងឱកាសនោះដែរ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ បានណែនាំដល់ម្ចាស់ទីតាំងភោជនីយដ្ឋាន អាហារដ្ឋាន និងអតីតទីតាំងខារ៉ាអូខេប្រែក្លាយជាភោជនីយដ្ឋាន ត្រូវតែអនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល និងសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។ម្ចាស់ទីតាំងអាជីវកម្មទាំងអស់នោះបានធ្វើកិច្ចសន្យាជាមួយរដ្ឋបាលខណ្ឌប្ញស្សីកែវថា នឹងអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់អាជ្ញាធរ ដើម្បីចូលរួមបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ និងចូលរួមបញ្ចប់អោយបាននូវ ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា នៅភូមិសាស្ត្រខណ្ឌ និងរាជធានីភ្នំពេញ៕សរន