Home ព័ត៌មានអន្តរជាតិ ទីក្រុង​មែ​ល​...

ទីក្រុង​មែ​ល​ប៊​ន​ស្វាគមន៍​ជើងហោះហើរ​អន្តរជាតិ​លើក​ដំបូង​ក្នុង​រយៈពេល​៥​ខែ​ខណៈ​ស្ថានការណ៍​កូវី​ដ​១៩​ធូរស្រាល​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ស៊ីដ​នី ៖ ទីក្រុង​ធំ​បំផុត​ទី ២ របស់​អូស្ត្រាលី កាលពី​ថ្ងៃ​ចន្ទ​ទី​៧ ធ្នូ​នេះ បាន​ស្វាគមន៍​ជើងហោះហើ​រដឹក​អ្នកដំណើរ​អន្តរជាតិ​លើកដំបូង​របស់​ខ្លួន​ក្នុង​រយៈពេល ៥​ខែ​ដែល​ការ​​មក​ដល់​នេះ​នឹង​សាកល្បង​ប្រព័ន្ធ​ចត្តា​ឡី​ស័ក​ក្នុង​សណ្ឋាគារ​ដែល​បាន​កែលម្អ​ថ្មី​របស់​រដ្ឋ​វិធឺ​រៀ​។​

​ចាប់តាំងពី​ខែ​មីនា​អូស្ត្រាលី​បាន​បិទ​ព្រំដែន​របស់​ខ្លួន​ចំពោះ​អ្នក​ដែល​មិនមែន​ជា​ពលរដ្ឋ​ខ្លួន ប៉ុន្តែ​អាកាសយានដ្ឋាន​ដែល​បម្រើការ​នៅ​ទីក្រុង​មែ​ល​ប៊​ន​ដែល​ជា​រដ្ឋធានី​របស់​រដ្ឋ​វី​កតូរៀ ឈប់​ទទួល​​ភ្ញៀវទេសចរ​នៅ​ចុង​ខែ​មិថុនា បន្ទាប់​ពី​ការ​ផ្ទុះឡើង​នៃ​កូវី​ដ​១៩ ដែល​បាន​ចាប់ផ្តើម​នៅ​សណ្ឋាគារ​ចំនួន ២ កន្លែង​ដែល​ភ្ញៀវទេសចរ​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក​។​

​ករណី​ឆ្លង​ជាង ២០.០០០ ត្រូវបាន​កត់ត្រា​នៅក្នុង​រដ្ឋ​វិធឺ​រៀ នៅពេល​បុគ្គលិក​សណ្ឋាគារ​បាន​ឆ្លង​វីរុស​ពី​មនុស្ស​ដែល​ត្រឡប់​មកពី​បរទេស​។​

​ការ​ផ្ទុះ​ឡើង​នេះ​ត្រូវ​បាន​ស្តីបន្ទោស​ជា​ទូទៅ​ចំពោះ​ការខកខាន​របស់​ក្រុម​អ្នកម៉ៅការ​ឯកជន​ក្នុង​ការអនុវត្ត​តាម​វិធានការ​ទប់ស្កាត់​វីរុស​។ ដោយសារ​មនុស្ស​រាប់រ​យ​នាក់​រំពឹង​មក​ដល់​រដ្ឋ​វីវិធឺ​រៀរា​ល់​សប្តាហ៍ អាជ្ញាធរ​រដ្ឋ​និយាយថា មន្ត្រី​ប៉ូលិស​នឹង​អនុវត្ត​តាម​ស្តង់ដារ​តឹងរឹង​ជាង​មុន​។​

​ប្រព័ន្ធ​ថ្មី​នេះ​នឹង​ស្វាគមន៍​ជនជាតិ​អូស្ត្រាលី​ដែល​ធ្វើដំណើរ​តាម​ជើងហោះហើរ​ពី​ប្រទេស​ស្រីលង្កា ដែល​ឥឡូវនេះ​នឹង​មិន​អនុញ្ញាត​ឱ្យ​ចាកចេញ​ពី​បន្ទប់​របស់​ពួកគេ​ទេ​ក្រោម​ការ​រឹតបន្តឹង​ចត្តា​ឡី​ស័ក​ថ្មី​​នៅ​តាម​សណ្ឋាគារ​។​

​ប្រព័ន្ធ​នេះ​គឺ​ប្រហាក់ប្រហែល​នឹង​គំរូ​ដែល​បាន​ប្រើ​នៅ​ទីក្រុង​ស៊ីដនី រដ្ឋធានី​របស់​រដ្ឋ​ញូ​វ​សៅ​វែល និង​ជា​រដ្ឋ​ធំ​បំផុត​របស់​អូស្ត្រាលី ដែល​ជួយ​ផ្តល់​កន្លែង​ស្នាក់នៅ​ដល់​មនុស្ស​រាប់ពាន់​នាក់​វិលត្រឡប់​ពី​បរទេស​វិញ ដោយ​មិន​មាន​ចង្កោម​វីរុស​ផ្ទុះ​ឡើង​នោះ​ឡើយ​៕

មែ​ល​ប៊​ន​ស្វាគមន៍​ជើងហោះហើរ​អន្តរជាតិ​លើក​ដំបូង​នៅ​ថ្ងៃ​ចន្ទ​នេះ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular