Home ព័ត៌មានជាតិ សង្គម ក្រសួង​កិច្ចក...

ក្រសួង​កិច្ចការនារី លើកឡើង​ហេតុផល ៤​ចំណុច បណ្តាល​ឲ្យ​មាន​អំពើហិង្សា​លើ​ស្ត្រី

ដោយៈ ម៉េង​ឆៃ​/ភ្នំពេញៈ នៅក្នុង​យុទ្ធនាការ​១៦​ថ្ងៃ ដើម្បី​បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី ចាប់ពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ដល់​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០ ក្រសួង​កិច្ចការនារី បានលើកឡើង នូវ​ហេតុផល ៤ ចំណុច បណ្តាល​ឲ្យ​មាន​អំពើហិង្សា​លើ​ស្ត្រី​។ មូលហេតុ​ទាំង ៤​នោះ រួមមាន​៖ ទំនាក់ទំនង​អំណាច​មិន​ស្មើគ្នា ចង់​ឲ្យ​គេ​គោរព និង​ធ្វើតាម​ខ្លួន ចង់​បង្ហាញថា​ខ្លួន​ជាម​នុស្ស ខ្លាំងពូកែ និង​ខ្វះ​វិធី​គ្រប់គ្រង​កំហឹង​។​

​ក្រសួង​កិច្ចការនារី បានរៀបចំ​យុទ្ធនាការ ១៦​ថ្ងៃ ដើម្បី​បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី​។ យុទ្ធនាការ​នេះ ចាប់ពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ដល់​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០​។

​ក្នុងអំឡុងពេល​យុទ្ធនាការ ១៦​ថ្ងៃ ដើម្បី​បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី នៅ​ឆ្នាំនេះ ក្រសួង​កិច្ច ការ​នារី មន្ទីរ​កិច្ចការនារី រួម​ទាំ​អ​អង្គការ​ដៃគូ​ពាក់ព័ន្ធ បានធ្វើ​យុទ្ធនាការ តាម​អន​ឡាញ ដោយ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​កនូវ​រូបថត និង​វិ​ដេ​អូរ​បស់​អភិបាល​-​អភិបាលរង​ខេត្ត ប្រធាន​-​អនុប្រធាន​មន្ទីរ​កិច្ចការនារី អ្នកសារព័ត៌មាន ពិធីករ អ្នកជំនួញ​ព្រមទាំង​ប្រជាពលរដ្ឋ ជាច្រើន​ផ្សេងទៀត ក្នុង​វ័យ​រួមគ្នា បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular