Home ព័ត៌មានជាតិ សន្តិសុខ តុលាការ ឃុំខ្...

តុលាការ ឃុំខ្លួន​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់ ករណី​ជួញដូរ​គ្រឿងញៀន៣០គីឡូក្រាម​

ដោយៈ ស​រិ​ទ្ធ​/​ភ្នំពេញៈ ស្ត្រី​ជនជាតិ​ថៃ​ម្នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ករណី ជួញដូរ​គ្រឿងញៀន ៣០ គីឡូក្រាម បាន​ត្រូវ​លោកស្រី ហុង ទិ​ត្យ​មល្លិកា ចៅក្រម​ស៊ើបសួរ សាលាដំបូង ខេត្តបាត់ដំបង សម្រេច​ឃុំខ្លួន ដាក់ពន្ធនាគារ នៅ​រសៀល​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២០ ដើម្បី​រង់ចាំ​ការស៊ើបអង្កេត ជា​បន្តទៀត​។

​កិច្ចប្រតិបត្តិកា​បង្ក្រាប ករណី​ជួញដូរ​គ្រឿងញៀន ឆ្លងដែន​ចូល​ពី​ថៃ​មក​កម្ពុជា នៅ​ចំណុច ច្រក​អន្តរជាតិ​ដូង ភូមិ​ស្វាយ​ធំ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង ដោយ​ចាប់ខ្លួន​ស្ត្រី ជនជាតិ​ថៃ​ម្នាក់ និង​រឹបអូស​គ្រឿងញៀន​៣០​គីឡូក្រាម បានធ្វើ​ឡើង កាលពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២០​។ នារី​សង្ស័យ ដែល​ឃាត់ខ្លួន ឈ្មោះ ផាន​ភុំ រតនា (PHANPHOM RATTANA) ហៅ ហ្វា ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជនជាតិ​ថៃ មាន​ទីលំនៅ​ឃុំ​ណង​ប៊ុន ស្រុក​បរៃ ខេត្ត​ត្រាត ប្រទេស​ថៃ កាន់​លិខិតឆ្លងដែន​លេខ AB 42743737 ។ ការចាប់ខ្លួន​នេះ សមត្ថកិច្ច​ដកហូត បាន​វត្ថុតាង​គ្រឿ​ញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ២៩ គ​.​ក្រ និង ៨៥៧,០២ ក្រាម ទូរស័ព្ទ ២ គ្រឿង លិខិតឆ្លងដែន ១​ក្បាល និង​សៀវភៅ​ធនាគារ ២ ក្បាល​៕PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular