Home ព័ត៌មានជាតិ សន្តិសុខ ឃាត់ខ្លួន​យុវ...

ឃាត់ខ្លួន​យុវជន ៩​នាក់ ក្រោយពេល​វាយយក​ម៉ូតូ ពី​យុវជន ២​នាក់ បានសម្រេច​

​ដោយៈ ស​រិ​ទ្ធ/ភ្នំពេញៈ យុវជន​ចំនួន ៩​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល ខណ្ឌដូនពេញ ឃាត់ខ្លួន ក្រោយពេល​វាយយក​ម៉ូតូ ពី​យុវជន ២​នាក់ បានសម្រេច កាលពី​ម៉ោង​៩​យប់ ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវ​១៧៨ កែង​ផ្លូវ​ព្រះ​នរោត្តម នៅ​ចំណុច​កែង​វិទ្យាល័យ ព្រះស៊ីសុវត្ថិ ស្ថិតនៅក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។​

​សាក្សី​ឃើញ​ហេតុការណ៍ បានអោយដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​យុវជន ២​នាក់ ជា​ជនរងគ្រោះ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ស៊ុយ​សុ​គី និ​ច ពណ៌​ខៀវ លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 1IM4940 តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុងទិសដៅ​ពី​ខាងជើង ទៅខាង​ត្បូង គោលបំណង​ជិះ​ទៅលេង នៅក្នុង​កោះ​ពេជ្រ​។

​ខណៈពេលដែល​ជិះ​បាន​ពាក់​កណ្តាលផ្លូវ ក៏​ស្រាប់តែ​លេចមុខ ជនបង្ក​មួយក្រុម​មាន​គ្នា​ជាង ៣០​នាក់ បានធ្វើ​សកម្មភាព ព្រួត​វាយ ធ្វើ​ឲ្យ​ជនរងគ្រោះ ភ័យ​ស្លន់ស្លោរ ផ្តួល​ម៉ូតូ ហើយ រត់គេចខ្លួន ទើប​ជនបង្ក​បាននាំគ្នា លើកយក​ម៉ូតូ​របស់​ជនរងគ្រោះ បំរុង​គេចខ្លួន ត្រូវបាន សមត្ថកិច្ច ឃាត់​បាន​ចំនួន ៩ នាក់ ។ ក្នុងនោះ ២ នាក់ មានឈ្មោះ មុត ឧ​ត្ត​ម អាយ់​១៧​ឆ្នាំ និង​ម្នាក់ទៀត​មានឈ្មោះ វិបុល ខេន​វិ​ដេ​ល ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​។ ចំណែកឯ ៧ នាក់​ទៀត មិនទាន់​ស្គាល់ឈ្មោះ​ទេ ដោយសារ​យកទៅ​សួរនាំ នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌដូនពេញ​។ ដោយឡែក ជនរងគ្រោះ​ម្នាក់ ត្រូវរបួស​បែកក្បាល ។​

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ បាន​ទៅ​ដាក់ពាក្យ​បណ្តឹង នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌដូនពេញ ដើម្បីអោយ​សមត្ថកិច្ច​ធ្វើតាម​ច្បាប់ ៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular