Home ព័ត៌មានអន្តរជាតិ ប្រធានាធិបតី​...

ប្រធានាធិបតី​កូរ៉េខាងត្បូង​បញ្ជា​ឱ្យ​បង្កើន​ការ​ធ្វើ​តេស្តរ​កកូ​វីដ​១៩ ចំ​ពេល​កំពុង​ផ្ទុះ​រលក​ទី​៣

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​សេ​អ៊ូ​ល ៖ ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូន ជេ​អ៊ីន នៅ​ថ្ងៃ​ចន្ទ​ទី​៧​ធ្នូ​នេះ​បាន​បញ្ជា​ឱ្យ​បង្កើន​ការ​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូ​ណា​តាមរយៈ​ការកៀរគ​រ​យោធា​និង​មនុស្ស​បន្ថែមទៀត​​ពី​សេវា​សាធារណៈ​ដើម្បី​ឱ្យ​ជួយ​គ្នា ខណៈ​ប្រទេស​នេះ​បន្ត​រាយការណ៍​អំពី​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​ថ្មីៗ​ចំនួន ៣ ខ្ទង់​។​

​អ្នកនាំពាក្យ​របស់​វិមាន​ខៀវ​លោក​ជុង ម៉ាន់​ហូ​និយាយ​នៅក្នុង​សន្និសីទ​កាសែត​ថា លោក​មូននិយាយ​ថា​កន្លែងធ្វើតេ​ស្ត​គួរតែ​មាន​រយៈពេល​ច្រើន​ម៉ោង​ដើម្បី​អនុញ្ញាត​ឱ្យ​អ្នកធ្វើការ​អាច​ចូល​មក​ធ្វើ​តេស្ត​​បាន​ងាយស្រួល ហើយ​កន្លែង​ធ្វើ​តេស្ត​ចល័ត​តាម​ដងផ្លូវ​គួរតែ​បង្កើត​ឡើង​ឱ្យ​បាន​ច្រើន​។​

​ទីភ្នាក់ងារ​ត្រួតពិនិត្យ​និង​បង្ការ​ជំងឺ​កូរ៉េ​បាន​និយាយថា កូរ៉េខាងត្បូង​បាន​រាយការណ៍​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ចំនួន ៦១៥ ករណី​នៅ​ថ្ងៃ​ចន្ទ​នេះ ពោលគឺ​វា​មាន​រយៈពេល​១​ខែ​គត់ ដែល​ប្រទេស​រាយការណ៍​ករណី​ឆ្លង​ប្រចាំថ្ងៃ ៣ ខ្ទង់​មិន​ធ្លាប់មាន​ក្នុង​រយៈពេល ៩ ខែ​មកនេះ​។​

​កាលពី​ថ្ងៃអាទិត្យ​អាជ្ញាធរ​និយាយថា​ពួកគេ​នឹង​ដាក់​ចេញ​វិធានការ​រក្សា​គម្លាត​សង្គម​សម្រាប់​ទីក្រុង​សេ​អ៊ូ​ល​និង​តំបន់​ជុំវិញ ដែល​នឹង​អូសបន្លាយ​ពេល​ដល់​ចុង​ខែ​ធ្នូ​។​

​កូរ៉េខាងត្បូង​បាន​បញ្ចៀស​ការបិទ​ប្រទេស ប៉ុន្តែ​បាន​ប្រើប្រាស់​ប្រព័ន្ធ​ធ្វើតេស្ដ​ខ្លាំងក្លា ការតាមដាន​អ្នក​ប៉ះពាល់​យ៉ាង​ហ្មត់ចត់ និង​ការធ្វើ​ចត្តា​ឡី​ស័ក​ដើម្បី​បង្ក្រាប​រលក​មុនៗ​ទាំងពីរ​។​

​សរុប​ជា​រួម កូរ៉េ​ខាងត្បូង​មាន​ករណី​ចំនួន ៣៨.១៦១ និង​ស្លាប់​ចំនួន ៥៤៩ នាក់​។​

​អាជ្ញាធរ​សុខាភិបាល​និយាយថា ប្រសិនបើ​និន្នាការ​នៃ​ករណី​ឆ្លង​នាពេល​បច្ចុប្បន្ន​នៅតែ​បន្ត ប្រព័ន្ធ​មន្ទីរពេទ្យ​អាច​នឹង​អស់​សមត្ថភាព​ទទួល​អ្នកជំងឺ​៕

​កូរ៉េខាងត្បូង​រាយការណ៍​ករណី​ឆ្លង​ចំនួន ៣៨.១៦១ នាក់​និង​ស្លាប់​ចំនួន ៥៤៩ នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular