Home ព័ត៌មានជាតិ សេដ្ឋកិច្ច ប្រាំ​ខែក្រោយ...

ប្រាំ​ខែក្រោយ​នេះ​តម្លៃ​ដឹកជញ្ជូន​តាមផ្លូវ​ទឹករ​វាង​កម្ពុជា​-​ចិន​មាន​ភាពល្អប្រសើរ​ច្រើន​ក្រោយ​កូ​វីដ​ធូរស្រាល​

ដោយ​: ពៅ​និមល​/​ភ្នំពេញ​: ប្រធាន​សមាគម​ភស្តុភា​កម្ម​កម្ពុជា បាន​បញ្ជាក់ថា រយៈពេល ០៥ ខែ​ចុង​ក្រោយនេះ ដែល​គិត​ចាប់ពី​ខែសីហា​មក តម្លៃ​សេវាកម្ម​ដឹកទំនិញ​តាមផ្លូវ​ទឹក ពី​ប្រទេស​ចិន​មកកាន់​ប្រទេស​កម្ពុជា ចាប់ផ្តើម​កើនឡើង​តម្លៃ​ជា​បន្ត​បន្តា​ប់ ពោលគឺ​កើន​ពី ៣​ទៅ​៤​ដង បន្ទាប់ពី​ជំងឺ​កូ​វីដ​១៩​ធូរស្រាល​។​

​លោក ស៊ិន ច​ន្ធី ប្រធាន​សមាគម ភស្តុភា​កម្ម​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២០​នេះ បាន​ប្រាប់​រស្មី​កម្ពុជា​ថា ការកើនឡើង​ថ្លៃ​សេវាកម្ម​ដឹកជញ្ជូន​នេះ បាន​នឹង​កំពុង​ធ្វើ​ឲ្យ​ប៉ះ ពាល់​ទៅដល់​តម្លៃ​នាំចូល​ទំនិញ​វត្ថុធាតុដើម​ពី​ប្រទេស​ចិន​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ដោយបាន​កើនឡើង​ថ្លៃ​ទៅតាម​ថ្លៃ​ដឹកជញ្ជូន​ផងដែរ​។ លោក​បន្តថា ការកើនឡើង​ថ្លៃ​សេវា កម្ម​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវទឹក​ពី​ចិន​មក​កម្ពុជា ក៏​ដូច​ទៅនឹង​ប្រទេស​មួយចំនួន​នាពេលនេះ ដោយសារតែ​បញ្ហា​កូ​វីដ​ផ្ទុះឡើង​ដំបូង​នៅ​ប្រទេស​ចិន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នៅ​ចិន​មួយចំនួន បាន​កាត់បន្ថយ​សកម្ម​ភាព​អាជីវកម្ម​ផ្តល់​សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវ​ទឹក និង​ខ្លះទៀត​ក៏បាន កាត់បន្ថយ​បុគ្គលិក​ផងដែរ​។ ប៉ុន្តែ មកដល់ពេលនេះ ចិន​អាច​គ្រប់គ្រង​ស្ថានការណ៍​កូ​វីដ​នេះ បាន​ចាប់តាំងពី​ខែសីហា​មក ចិន​ស្រាប់តែ​សម្រុក​នាំចេញ​ទំនិញ​យ៉ាងគំហុក​តែម្តង ដែលជា​ហេតុ​ធ្វើ​ឲ្យ​ដំណើរ​ការនាំចេញ​ស្ទះ​ព្រោះ​ខ្វះ​កប៉ាល់​ដូច្នេះ​ភ្លាមៗ​នោះ​តម្លៃ​សេវាកម្ម ដឹកជញ្ជូន​ក៏​ចាប់ផ្តើម​ឡើងថ្លៃ​ខ្ពស់​យក​តែម្តងទៅ​។​ទាក់ទង​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ​១៩ លោក​បញ្ជាក់ថា “​បាន​ប៉ះពាល់​ខ្លះៗ​តាំង​ពីមុន​ចូលឆ្នាំ​ខ្មែរ​២០២០​រហូតមក​យើង​មាន ការ​ហក់​ឡើងវិញ​បន្តិច​មក​ត្រឹម​ខែសីហា​យើង​នេះ​យើង​ឡើង​តិចៗ​ឥឡូវនេះ​គឺថា​ហាក់បីដូចជា មាន​សភាព​ធម្មតា​ស្ថិតក្នុង​កម្រិត​ធ្លាក់​ជាស​កល ចំពោះ​ស្ថានការណ៍​(​កូ​វីដ​)០៣​វិច្ឆិកា ២៨​វិច្ឆិកា ដូចជា​អត់​មានអី​។ ចូល​ខែកក្កដា ដើមខែ​សីហា យើង​មាន​ការនាំ​ចេញពី​កម្ពុជា​ទៅ នឹងមាន​កសិកម្ម​..​អង្ក​រហក់​ឡើងវិញ​បន្តិច​ហើយ​សកម្ម​កាត់ដេរ​ក៏​មិន​មានអី​ផុសផុល ទៀត​ដែរ ជា​អ្វីដែល​បាន​រក្សា​មក​ត្រឹម​ចុងខែ​៧ ខែ​៨​មក​យើង​មានការ​នាំចេញ​នាំចូល ធម្មតា​មិនមាន​អី​ប្រែប្រួល​ច្រើន​ទេ​។​”

​ដោយឡែក ពាក់ព័ន្ធ​នឹង​តម្លៃ​សេវា​ដឹកជញ្ជូន លោក ស៊ិន ច​ន្ធី បានឱ្យដឹងថា តម្លៃ​នេះ គឺ​មិន​ធ្លាប់ មាន​ឡើយ​ធៀប​នឹង​ថ្លៃ​កាល​ពេល​ធម្មតា​ដែលជា​ទូទៅ ក្នុង​មួយ​កុង​ទ័​រ​នឺ​ថ្លៃ​៦០០ ដុល្លារ ប៉ុន្តែ​ឥឡូវ​តម្លៃ​ដឹកជញ្ជូន​នេះ បាន​កើន​រហូត​ខ្ទង់​២.០០០​ដុល្លារ​ពោលគឺ​កើនឡើង បី​ដង​។ ប៉ុន្តែ​យ៉ាងណា​សង្ឃឹមថា ថ្លៃ​ដឹកជញ្ជូន​ទំនិញ​នេះ នឹងមិន​អូសបន្លាយ​យូរ​ឡើយ ដោយ​គិតថា​អាច​ធ្លាក់​ថ្លៃ​មក​ធម្មតា​វិញ​នៅ​អំឡុង​ខែ​កុ​ម្ភះ ឆ្នាំ​២០២១​ខាងមុខ​ដោយសារ ដល់​រដូវ​ដែល​ចិន​បន្ថយ​ការនាំចេញ​វិញ​។ លោក​បន្ថែមថា​ថ្លៃ​សេវាកម្ម​ដឹកជញ្ជូន​តាម ផ្លូវទឹក​នេះ គឺ​បាន​កើនឡើង​ថ្លៃ​តែ​មកពី​ប្រទេស​ចិន​ប៉ុណ្ណោះ​ខណៈ​ថ្លៃ​សេវា​ដឹកជញ្ជូន​ទំនិញ នាំចូល​តាមផ្លូវ​ទឹក​ពី​ប្រទេស​ផ្សេងៗ​ទៀត​គឺ​នៅ​រក្សា​តម្លៃ​ធម្មតា​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular