ដោយ: សម្បត្តិ / ភ្នំពេញ: រដ្ឋបាលខណ្ឌដង្កោ បានបន្តចុះចែកម៉ាស់ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងធ្វើការអប់រំណែនាំ ចំពោះវិធានការការពារខ្លួន ដើម្បីបង្កានិងបញ្ជៀសពីការឆ្លង នៃជំងឺកូវីដ១៩ ដឹកនាំដោយលោក ជ គឹមស៊ លោក ជ ចាន់ស៊ាង លោកប៊ុត ណារុំ អភិបាលរងខណ្ឌដង្កោ លោក ម៉ុក ពុទ្ធា នាយករដ្ឋបាលខណ្ឌដង្កោ មានការចូលរួមពីប្រធានការិយាល័យ មន្ត្រីរាជការ និងកម្លាំងសណ្តាប់ធ្នាប់ជាច្រើននាក់ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទី ព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៤៨នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៣០៦នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៤២នាក់៕