ដោយ: សុផល / ភ្នំពេញ: អគារកាណាឌីយ៉ាទាំងមូលត្រូវបិទ រហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។ នេះបើយោងតាមក្រសួងសុខាភិបាល។
ការបន្តបិទអគារកាណាឌីយ៉ា នេះយោងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។
សូមជម្រាបថាដោយសារបុគ្គលិកនៅ ធនាគារចិនម្នាក់មានវិជ្ជមានវីរុសកូវីដ-១៩ ហើយបានប្រើប្រាស់ជណ្តើរយន្តរួមគ្នានៅអគារកាណាឌីយ៉ា ដូច្នេះ ត្រូវបិទ អគារកាណាឌីយ៉ាទាំងមូលបន្តទៀត រយៈពេល១៤ថ្ងៃ គិតចាប់តាំងពីថ្ងៃទី០៣ ខែធ្នូ រហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។
ដោយឡែកបុគ្គលិកដែលធ្វើការនៅទីនោះទាំងអស់ ត្រូវធ្វើតេស្តជាលើកទី២ នៅថ្ងៃទី១៣ ខែធ្នូ និងលើកទី៣ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០៕