Home ព័ត៌មានជាតិ សេដ្ឋកិច្ច ទ្រូ​ម៉ាន់​នី...

ទ្រូ​ម៉ាន់​នី បញ្ជាក់​ជាថ្មី​ពី​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ចំពោះ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​តាមរយៈ​ការឧបត្ថម្ភ​ពិធី​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី (​ខេ​ម​បូ​ឌា​) ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ល្បីឈ្មោះ​មួយ​ក្នុងប្រទេស​កម្ពុជា កំពុង​បញ្ជាក់​ជាថ្មី​អំពី​ការប្តេជ្ញាចិត្ត​របស់ខ្លួន ចំពោះ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​តាមរយៈ​ការឧបត្ថម្ភ​ដល់​កិច្ចប្រជុំ​ក្នុងស្រុក ដែលជា​ផ្នែក​មួយ​នៃ​ពិធី​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ពិភពលោក​។​

​លោកស្រី ឃួន ហ្វ្រ​ង់​ដា​រា ប្រធាន​នាយក​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី (​ខេ​ម​បូ​ឌា​)

​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី ដែលជា​ក្រុមហ៊ុន​មួយ​ត្រូវបាន​គេ​ស្គាល់​ថា បានផ្តល់​សេវា​ផ្ទេរប្រាក់​តាមរយៈ​បណ្តាញ​ភ្នាក់ងារ​ធំ​បំផុត​របស់ខ្លួន នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា កំពុង​ចូលរួម​ក្នុង​កិច្ចប្រជុំ​របស់​កម្ពុជា នៅក្នុង​ពិធី​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ពិភពលោក​។ ពិធី​នេះ​ដំណើរការ​ចាប់ពី​ថ្ងៃទី​៧ ដល់ទី​១១ ខែធ្នូ​។​

​ក្រុមហ៊ុន​ក៏មាន​សេវា​ផងដែរ​សម្រាប់​ការគាំទ្រ​ដល់​ការទូទាត់​ឌីជីថល​តាមរយៈ​ការផ្តល់ជូន “​ការផ្ទេរ​ប្រាក់​ដោយ​ឥតគិតថ្លៃ​ទៅកាន់​មនុស្ស​គ្រប់គ្នា​” ពី​កម្មវិធី​ទូរស័ព្ទ TrueMoney Wallet ហើយ​ថ្មីៗ​នេះ ក្រុមហ៊ុន​បានដាក់​ដំណើរការ​សេវា​អ្នកលក់​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ក្នុងស្រុក ដោយបាន​បង្កើត​សិក្ខាសាលា​ជាច្រើន​ដែលមាន​ការចូលរួម​ពី​សហគ្រិន​អន​ឡាញ​រាប់រយ​នាក់​។ សិក្ខាសាលា​ទាំងនេះ​បាន​បង្រៀន​សហគ្រិន​ឌីជីថល​ក្នុងស្រុក​អំពី​របៀប​ធ្វើ​ទីផ្សារ​អំពី​ខ្លួនឯង និង​ផលិតផល​របស់​ពួកគេ ព្រមទាំង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រសិទ្ធ​ផល​ក្នុង​ការបង្កើត​មាតិកា​អន​ឡាញ និង​របៀប​ធ្វើឱ្យ​អាជីវកម្ម​អន​ឡាញ​របស់​ពួកគេ​រីកលូតលាស់​ផងដែរ​។​

​លោកស្រី ឃួន ហ្វ្រ​ង់​ដា​រា ប្រធាន​នាយក​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី (​ខេ​ម​បូ​ឌា​) នឹង​និយាយ​អំពី​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី ចំពោះ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ដែលជា​ផ្នែក​មួយ​នៃ​ពិភាក្សា​ជា​ក្រុម​អំពី​ប្រធានបទ​នេះ​នៅ​ពិធី​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ពិភពលោក​។ ពិភាក្សា​ជា​ក្រុម​នេះ​ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​៩ ខែធ្នូ ស្ថិតក្រោម​ប្រធានបទ ចក្ខុវិស័យ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​កម្ពុជា​ចាប់ពី​ឆ្នាំ​២០២១​ទៅមុខ​។ ការពិភាក្សា​នឹង​វាយតម្លៃ​ផលប៉ះពាល់​នៃ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​មកលើ​កម្ពុជា​។​

​លោកស្រី ឃួន ហ្វ្រ​ង់​ដា​រា បាន​ថ្លែងថា​៖ «​ក្នុងនាម​ជា​ក្រុមហ៊ុន​មួយ​ដែល​ប្តេជ្ញាចិត្ត​ចំពោះ​ការជួយ​ប្រជាជន​សាមញ្ញ​ឱ្យ​ចេះ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ពួកគេ ធ្វើឱ្យ​អាជីវកម្ម​របស់​ពួកគេ​រីកចម្រើន យើង​មាន​កិត្តិយស​ដែល​បាន​ចូលរួម​ក្នុង​ពិធី​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ពិភពលោក​នេះ​»​។ លោកស្រី​បាន​បន្ថែមថា​៖ «​យើង​មាន​កិត្តិយស​យ៉ាង​ពិសេស​ដែល​បាន​និយាយ​អំពី​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ដែលជា​ប្រធានបទ​មួយ​ដែល​យើង​មាន​បទពិសោធ​យ៉ាងរឹងមាំ​នៅទីនេះ​ក្នុងប្រទេស​កម្ពុជា ព្រមទាំង​នៅ​ទូទាំង​តំបន់​ផងដែរ​»​។​

​កម្មវិធី​ទូរស័ព្ទ TrueMoney Wallet គឺជា​កម្មវិធី (App) ដែល​ផ្តល់​សេវា​ផ្ទេរប្រាក់ និង​សេវា​ទូទាត់​ចំណាយ​មិន​គិតថ្លៃ​ដល់​អតិថិជន​របស់​ក្រុមហ៊ុន​។ ក្រុមហ៊ុន​ក៏​ផ្តល់ជូន​ការលើកលែង​ការទូទាត់​បណ្តោះអាសន្ន​លើ​សេវា​មួយចំនួន​ផងដែរ​ដូចជា​ការសង​កម្ចី​ទៅកាន់​ធនាគារ​ជាដើម​។​

​ក្រៅពី​ការផ្ទេរ​ប្រាក់​មិន​គិតថ្លៃ ក្រុមហ៊ុន​ក៏​លើកកម្ពស់​ការទទួលខុសត្រូវ​ផ្នែក​ហិរញ្ញវត្ថុ​ផងដែរ​តាមរយៈ​ការផ្តល់ជូន​អ្នកប្រើប្រាស់​របស់​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី នូវ​ការផ្តល់ជូន​ដោយ​ឥតគិតថ្លៃ និង​ការផ្តល់ជូន​ប្រាក់​ត្រលប់​ទៅវិញ​។​

​ខណៈដែល​គំនិត​ផ្តួចផ្តើម​បែបនេះ មាន​គោលបំណង​ធ្វើឡើង​ចំពោះ​អ្នកប្រើប្រាស់ ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី ក៏​ប្តេជ្ញាចិត្ត​ផងដែរ​ចំពោះ​ការជួយ​ដល់​វិស័យ​អប់រំ​ទាំងមូល តាមរយៈ​ការលើកកម្ពស់​អក្ខរកម្ម​ហិរញ្ញវត្ថុ ក្នុងចំណោម​ប្រជាជន​កម្ពុជា​ទាំងអស់​។ ក្រុមហ៊ុន​កំពុង​រៀបចំ​ផែនការ​បង្កើត​ភាពជា​ដៃគូ​សំខាន់ៗ ជាមួយ​ផ្លែ​ត​ហ្វ​ម​រៀនសូត្រ​អេ​ឡិច​ត្រូ​និ​ច (E-learning platforms) ដើម្បី​ជួយ​ជំរុញ​ដល់ ការផ្លាស់ប្តូរ​ពី​ដំណោះស្រាយ​ហិរញ្ញវត្ថុ​អ​ហ្វ​ឡាញ ទៅកាន់​ដំណោះស្រាយ​ហិរញ្ញវត្ថុ​អន​ឡាញ ដែលជា​កន្លង​ប្រតិបត្តិ​ថ្មី​ដោយសារ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ នាពេល​ថ្មីៗ​នេះ​។

​លោកស្រី ឃួន ហ្វ្រ​ង់​ដា​រា មានប្រសាសន៍​បន្តថា​៖ “​អនាគត​របស់​វិស័យ​ហិរញ្ញវត្ថុ​គឺ​អន​ឡាញ​។ នោះ​គឺជា​មូលហេតុ​ដែល​យើង​កំពុង​សម្លឹង​ឆ្ពោះទៅរក​ការបង្កើត​ភាពជា​ដៃគូ​សំខាន់ៗ ជាមួយ​ផ្លែ​ត​ហ្វ​ម​រៀនសូត្រ​អេ​ឡិច​ត្រូ​និ​ច ដែល​អាចជួយ​អប់រំ​ដល់​យុវជន​កម្ពុជា អំពី​របៀប​គ្រប់គ្រង​ប្រាក់​របស់​ពួកគេ​តាម​អន​ឡាញ ប្រកបដោយ​ការទទួលខុសត្រូវ​»​។​

​លោកស្រី​បាន​បន្ថែមថា​៖ «​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី ដែល​ត្រូវបាន​ធ្វើតេស្ត​នៅ​ទូទាំង​នៅ​ទូទាំង​តំបន់ មាន​លក្ខណៈ​សមស្រប​តាម​តម្រូវការ ដើម្បី​ជួយ​ឱ្យ​អ្នកប្រើប្រាស់​មាន​បទពិសោធ​ល្អៗ​។ គោលបំណង​របស់​យើង​គឺ​ដើម្បី​នាំយក​ប្រព័ន្ធ​ទំនើប​ទាំងនេះ​មក​ទីនេះ ដើម្បីឱ្យ​ប្រជាជន​កម្ពុជា​ទាំងអស់​អាច​ទទួលបាន​អត្ថប្រយោជន៍​ពី​បច្ចេកវិទ្យា​ទំនើប​បែបនេះ​»​។​

​ក្នុងនាម​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ល្បីឈ្មោះ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី មាន​ភ្នាក់ងារ​ជាង ៦៥.០០០ ភ្នាក់ងារ​ដែល​កំពុង​បម្រើសេវា​ដល់​អ្នកប្រើប្រាស់​ជាង ៤០​លាន​នាក់​ក្នុងប្រទេស​កម្ពុជា ថៃ មី​យ៉ាន់​ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និង​វៀតណាម​។ ក្រុមហ៊ុន​ក៏​ទទួលបាន​ការគាំទ្រ​ផងដែរ​ពី​ក្រុមហ៊ុន Ant Financial ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Alibaba ដែល​ផ្តល់​លទ្ធភាព​ទទួលបាន​ផលិតផល​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​។​

​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី ដែល​បច្ចុប្បន្ន​ផ្តល់​សេវា​ទូទាត់​អន​ឡាញ និង​អ​ហ្វ​ឡាញ ដូចជា​ផ្ទេរប្រាក់​ក្នុងស្រុក ការទូទាត់​ការចំណាយ ការបញ្ចូល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទ ការសង​ប្រាក់កម្ចី និង​សេវា​ប្រាក់បៀវត្ស ត្រូវបានប្រតិបត្តិ​ការ​ដោយ​ក្រុមហ៊ុន Ascend Money ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Charoen Pokphand Group (CP) និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ Ant Financial ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Alibaba​។​

​ចាប់តាំងពី​បង្កើត​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ក្នុងប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៦ មក ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី បាន​បង្កើត​បណ្តាញ​ភ្នាក់ងារ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ធំ​បំផុត​ក្នុងប្រទេស​។ យោងតាម​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី​បានឱ្យដឹងថា មាន​បណ្តាញ​ភ្នាក់ងារ​ជាង ១០.០០០ ភ្នាក់ងារ​ដែល​កំពុងផ្តល់​សេវា​មិន​ពាក់ព័ន្ធ​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​ដែល​គ្មាន​គណនី​ធនាគារ និង​គ្មាន​លទ្ធភាព​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​ស្របច្បាប់​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular