Home ព័ត៌មានជាតិ សង្គម ១​សប្តាហ៍​កន្...

១​សប្តាហ៍​កន្លង​ដើម្បី​ប្រយោជន៍​សង្គម​អភិបាល​រាជធានី​មិន​ខ្លាច​នឿយហត់​


​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​១​សប្តាហ៍​កន្លងទៅនេះ​បានធ្វើ​សកម្មភាព​យ៉ាងច្រើន​ដោយ​មិន​ខ្លាច​នឿយហត់ ដើម្បី​ផលប្រយោជន៍​សង្គមជាតិ​និង​ប្រជាពលរដ្ឋ ពិសេស​គឺ​ការ​មាន​វិធានការ ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ខណៈ​ដែរ​ជំងឺ​នេះ បាននិងកំពុង​រីក​រា​ល​ដាល​ដល់​សហគមន៍​។​

​ក្នុងនោះ​កាលពី​រសៀល​ថ្ងៃទី​៦ ធ្នូ​នេះ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានដាក់​បទបញ្ជា​ទៅដល់​ខណ្ឌ​ទាំង​១៤​ចំណុះឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ គោរព​ទៅតាម​ការណែនាំ​ទាំង​១០​ចំណុច​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដែល រដ្ឋបាល​រាជធានី​បានដាក់​ចេញ​កាលពី​ថ្ងៃទី​៣០ វិច្ឆិកា​កន្លងមកនេះ និង​ពិសេស​អនុវត្ត​ឱ្យបាន​ម៉ឹងម៉ាត់​បំផុត ទៅតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពី​ព្រឹក​ថ្ងៃទី​០៦​ធ្នូ​នេះ ។

​ជាក់ស្តែង កាលពី​រសៀល​ថ្ងៃអាទិត្យ ទី​០៦ ខែវិច្ឆិកា នោះដែរ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានផ្តល់​ម៉ាស​ចំនួន​៤០០០០​ម៉ាស និង​ឧបករណ៍​បំពង​សំឡេង​ចំនួន​៤០​គ្រឿង ដល់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​ត្រួតពិនិត្យ​គ្រប់​គោលដៅ​នៃ​ស្តុ​ប​នីមួយៗ ខណៈ​កងកម្លាំង​ទាំងអស់​កំពុង​ពង្រាយ​ក្នុង​ចែក​ម៉ាស​ជូន​អ្នកដំណើរ​និង​បំពង​សំឡេង​តាម​ឃោស​ន​ស័ព្ទ ដើម្បីឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ទាំងអស់គ្នា​។​

​ដោយឡែក កាលពី​ល្ងាច​ថ្ងៃទី​០៣​ធ្នូ​នេះ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​ដឹកនាំ​មន្ត្រី​និង​អាជ្ញាធរ​ចុះ​ពិនិត្យ​ទីតាំង​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ហើយ​បានសម្រេច​ជ្រើស​រើសយក​ទីតាំង​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ជា​កន្លែង​ពិនិត្យ​យក​សំណាក សម្រាប់​ប្រជាពលរដ្ឋ​ដែល​សង្ស័យថា​មាន​ជំងឺ​covid -19 ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា នៅ​ថ្ងៃទី​០៨ ធ្នូ​ខាងមុខនេះ​។​

​ចំណែក​កាលពី​រសៀល​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២០ វិញ អភិបាល​រាជធានី​ភ្នំពេញ រួម​នឹង​កងកម្លាំង​សមត្ថកិច្ច​ប៉ូលិស និង​អាជ្ញាធរ​ខណ្ឌទួលគោក និង​ខណ្ឌ​សែន​សុខ បាន​ចែក​ម៉ាស​ជូន​ប្រជាពលរដ្ឋ​ជា​អ្នកដំណើរ ខណៈ​ពួកគាត់​កំពុងធ្វើដំណើរ​នៅតាម​ដងផ្លូវ​នៅតាម​បណ្ដោយ​២៧១​ទល់នឹង​មុខ​ពេទ្យ​លោកសង្ឃ​ក្នុង​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​៕​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular