ដោយ: សរិទ្ធ / ក្រចេះ: ជនសង្ស័យម្នាក់ដែលជាប់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន បានត្រូវកម្លាំងនគរបាលស្រុកស្នួលឃាត់ខ្លួន កាលពីម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចចម្ការកៅស៊ូ សូបា ស្ថិតក្នុងភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។
ជនសង្ស័យ ឈ្មោះ ស៊ឺន ចង ហៅឡី ភេទប្រុស អាយុ២៧ឆ្នាំ ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានចាប់យកសម្ភារជាវត្ថុតាង រួមមាន៖ ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀន ចំនួន៣កញ្ចប់
-ថ្នាំគ្រាប់ពណ៌ក្រហម(WY)ចំនួន២គ្រាប់ -ជញ្ជីងអេឡិចត្រូនិសម្រាប់ថ្លឹងគ្រឿងញៀនចំនួន១គ្រឿងថង់ សម្រាប់ច្រកគ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕