Home កម្សាន្ត តារាចម្រៀង​ចា...

តារាចម្រៀង​ចាស់​វង្សា ផាន សុផាត លេចមុខ​នៅក្នុង​បទ​ចម្រៀង​អំពី​កូ​វីដ ១៩

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក ផាន សុផាត ដែលជា​តារាចម្រៀង​ចាស់​វង្សា​មួយរូប ហើយ​ហាក់​បាត់​មុខ​ពី​សិល្បៈ ប៉ុន្តែ​ក៏​ស្រាប់តែ​បង្ហាញមុខ​នៅក្នុង​បទ​ចម្រៀង​អប់រំ​អំពី​កូ​វីដ នៅលើ​ផេ​ក ហ្វេ​ស​បុក ក្រសួងទេសចរណ៍​។

​បើតាម​ផេ​ក ហ្វេ​ស​បុក​នេះ លោក ផាន សុផាត បានបង្ហាញ​សំនៀង​របស់លោក នៅក្រោយ​បទ​ចម្រៀង​អប់រំ ដែលមាន​ចំណងជើង​ថា ” ២៨​វិច្ឆិកា​ការពារ​ឱ្យបាន​” ។

​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា បទ​នេះ និពន្ធ​ទំនុកច្រៀង​ដោយ​លោក ហ៊ឹម សុភា ហៅ នភា ដោយ​និពន្ធ​ឡើង​តាម​លំនាំ​បទ ” សម្រស់​សេ​ដា​កោះ​ថ្មី ” និង ផលិត​ដោយ​: KFS STUDIO​។

​លោក ផាន សុផាត ត្រូវបាន​គេ​ដឹងថា គឺជា​តារាចម្រៀង​ប្រុស ដែលជា​អតីត​ស្វាមី​របស់ តារាចម្រៀង យ៉េ​យ៉េ អ៊ុ គ​ន្ធា ហើយ​ក៏បាន​បែកបាក់​គ្នា ក្រោយពេល​ដែលមាន​ចំណងដៃ កូនប្រុស​ពីររូប ។

​ក្រោយពី​បែក​បក្ស​គ្នា លោកត្រូវបាន​គេ​ដឹងថា បាន​រៀបការ​ជាមួយនឹង​នារី​ផ្សេង ហើយ អ្នកនាង អ៊ុ គ​ន្ធា ក៏​បែកធ្លាយ​ថា នាង​ផ្ទុក​ជំងឺ​សង្គម ៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular