ដោយ: គង់ហេង/ កំពង់ចាម: “សូមចូលរួមទប់ស្កាត់អំពើរំលោភបំពានលើស្ត្រីនិងកុមារអោយមានប្រសិទ្ធភាព”, លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអំពាវនាវយ៉ាងដូច្នេះ នាឱកាស យុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី បង្កើនការវិនិយោគដើម្បីទប់ស្កាត់ និងឆ្លើយតបអំពើហិង្សាលើស្ត្រីក្នុងបរិបទកូវីដ.១៩» នៅក្នុងសាលាខេត្តកំពង់ចាម ពោលគឺនាំគ្នាលើកកម្ពស់តម្លៃស្ត្រី និងការពារនូវសិទ្ធិកុមារ។
អភិបាលខេត្តរូបនេះ បានមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សាខេត្ត ក៏ដូចជាមគណៈអភិបាលខេត្ត គឺសូមយកឱកាសនេះអំពាវនាវ ផ្តាំផ្ញើ និងដាក់ចេញនូវវិធានការចាំបាច់មួយចំនួន ដោយតម្រូវឱ្យមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលយើងទាំងអស់គ្នាត្រូវមានការលើកកម្ពស់តម្លៃស្ត្រី និងការពារនូវសិទ្ធិកុមារ គឺធានាថា នឹងមិនឱ្យមានការរំលោភបំពាន ឬកេងប្រវ័ញ្ចទៅលើស្ត្រី និងកុមារទាំងអស់ ជាពិសេសអាជ្ញាធរពាក់ព័ន្ធ ត្រូវធ្វើយ៉ាងណាចូលរួមទប់ស្កាត់នូវរាល់សកម្មភាពបទល្មើសទាំងឡាយគ្រប់ទម្រង់ នៃសកម្មភាពរំលោភបំពានទៅលើស្ត្រ និងកុមារ ឱ្យមានប្រសិទ្ធភាព ៕