Home ព័ត៌មានជាតិ សង្គម រដ្ឋបាលខេត្ត​...

រដ្ឋបាលខេត្ត​បន្ទាយមានជ័យ សម្រុក​រៀបចំ​កន្លែង​ថ្មី ជា​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​

​ដោយៈ ភ្នំ​ស្វាយ​/​បន្ទាយ​មាន​ជ័​យៈ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បាន​កំពុងតែ​សម្រុក រៀបចំ អោយ​រួចរាល់ ហើយ​ត្រូវ​ស្តង់ដារ នូវ​អគារ​មហាវិទ្យាល័យ វិទ្យាសាស្ត្រ​សុខាភិបាល នៃ​សកល​វិទ្យាល័យ​មានជ័យ នា​ផ្លូវជាតិ​លេខ​៥ ភូមិ​-​សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ដើម្បី​ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក នៅក្នុង​ខេត្ត​របស់ខ្លួន​។​

​មន្ត្រីរដ្ឋបាល​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់ រស្មី​កម្ពុជា កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២០ នេះ​ថាៈ នេះ​ជា​កន្លែង​បន្ថែម ១​ទៀត ក្រៅពី​មន្ទីរពេទ្យ សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក ប្រជាពលរដ្ឋ ដែល​ត្រូវបាន​យក​វត្ថុ​សំណាក និង​ដាក់​ឲ្យ​នៅ​ដោយឡែក ក្នុងករណី​មានការ​សង្ស័យ ពាក់ព័ន្ធ​វីរុស / ជំងឺ​កូ​វីដ ១៩​។​

​ប្រភព​ដដែល បានអោយដឹងថាៈ ក្រុមការងារ​ចម្រុះ​ខេត្ត ក្រុង កម្លាំង​នគរបាល បាន​បន្ត​ចុះ រៀបចំ​សម្អាត ទីតាំង​ខាងលើ ដើម្បី​បានជា​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក បន្ថែមទៀត ។​

​សូមបញ្ជាក់ថា ទីតាំង​ខាងលើ ត្រូវបាន​រដ្ឋបាលខេត្ត រៀបចំ​ជា​មណ្ឌល​ច​ត្តា​ស័ក​ថ្មី​មួយ ជំនួស​អតីត​ទីតាំង តាម​សាលារៀន​នានា ដែល​បានដាក់​អោយប្រើ​ប្រាស់ កន្លងមក ។ ប៉ុន្តែ​ដោយសារ​កាលពី​ខែតុលា ឆ្នាំ​២០២០ សាលារៀន បាន​បើក​អោយ​ដំណើរ​ការរៀន បង្រៀន​ឡើងវិញ ទើប​ទីតាំង​មណ្ឌល​ច​ត្តា​ឡី​ស័ក តាម​សាលារៀន បាន​បិទ​ហើយ​បាន​ទៅ បើក​មណ្ឌល​ថ្មី​មួយ នៅ​អគារ​មហាវិទ្យាល័យ វិទ្យាសាស្ត្រ​សុខាភិបាល​នៃ​សកល​វិទ្យាល័យ មានជ័យ​។ ក្រៅពីនេះ មណ្ឌល មាន​នៅតាម​មន្ទីរពេទ្យ​ខេត្ត និង​ស្រុក​មួយចំនួន ៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular