Home ព័ត៌មានជាតិ អប់រំ ​ក្រសួង​អប់រំ...

​ក្រសួង​អប់រំ​ចេញ​វិធានការ​៤​ចំណុច​ឱ្យ​មន្ត្រី​អប់រំ​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩

​ដោយ​:​ដេប៉ូ​/​ភ្នំពេញ​: ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ នៃ​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២០​នេះ បានដាក់​ចេញ​នូវ​វិធានការ​ណែនាំ​៤​ចំណុច​សម្រាប់​ដល់​មន្ត្រី​អប់រំ ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​។​

យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​នៅ​ថ្ងៃទី​០៧ ខែធ្នូ នេះ បាន​បញ្ជាក់ថា ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ នៃ​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា ក្រសួង​សូម​ណែនាំ នូវ​វិធានការ​រដ្ឋបាល និង​វិធានការ​សុវត្ថិភាព​សុខភាព ក្នុងការ​បំពេញការងា​រ ដូចជា​៖ ១) អង្គភាព​ទាំងអស់​ត្រូវ​ណែនាំ ដល់​បុគ្គលិក​អប់រំ​ក្រោម​ឱវាទ ឲ្យ​អនុវត្ត​ការបំពេញ​ការងារ​ពី​ចម្ងាយ ឬ​អន​ឡាញ ក្នុងករណី​មិនមាន​ការចាំបាច់ មិនត្រូវ​មកកាន់ អង្គភាព​នោះទេ​។ បុគ្គលិក​អប់រំ ត្រូវ​យកចិត្តទុកដាក់​តាមដាន ព័ត៌មាន​នៃ​ការវិវត្ត​ស្ថានភាព ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា និង​មិនត្រូវ​ធ្វើដំណើរ​ទៅ​កន្លែង ដែលមាន​ហានិភ័យ កូ​វីដ​១៩​។ ២) ក្នុងករណី​ចាំបាច់​ត្រូវ​មកកាន់​អង្គភាព បុគ្គលិក​អប់រំ​ត្រូវ​ធានាថា ខ្លួន​មាន​សុខភាព​ប្រក្រតី និង​ត្រូវអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​សុវត្ថិភាព​សុខភាព ដោយ​ពាក់​ម៉ាស​ការពារ​ជាប្រចាំ លាង​សម្អាត​ដៃ និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល និង​សង្គម​៣) អង្គភាព​នីមួយៗ​ត្រូវ​ចាត់វិធានការ​លើកកម្ពស់​សុវត្ថិភាព​សុខភាព​នៅតាម​អង្គភាព ដូចជា ការ​វាស់​កម្ដៅ បុគ្គលិក​ការចាត់វិធានការ​រក្សា​អនាម័យ​នៅតាម​អង្គភាព និង​ត្រូវ​ពិចារណា​ពន្យារពេល ឬ​លើក​ពេល​អនុវត្ត​កម្មវិធី ឬ​កិច្ចប្រជុំ​នានា​។​ក្នុងករណី មិនអាច​ពន្យារពេល ឬ​លើក​ពេល​បាន សូម​អនុវត្ត​ក្នុង​ទ្រង់ទ្រាយ​តូច ឬ​តាម​ប្រព័ន្ធ​អន​ឡាញ​។​៤) រាល់​ការស្នើសុំ​យោបល់ ការឆ្លង​ឯកសារ និង​ការសុំ​ការសម្រេច​ពី​ថ្នាក់ដឹកនាំ ត្រូវ​អនុវត្តតាម​ប្រព័ន្ធ​អន​ឡាញ (​ក្រុម​តេ​ឡេ​ក្រាម​)៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular