ដោយៈសរិទ្ធ/កំពង់ឆ្នាំងៈកម្មការិនីបំរើការងាររោងចក្រនៅភ្នំពេញម្នាក់បានទទួលដំណឹងថាជីដូនស្លាប់នៅឯខេត្តកំពង់ឆ្នាំង បានស្រូតដំណើរមកចូលរួមបុណ្យសព បានពាក់កណ្តាលផ្លូវបែរជា ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ កាលពីយប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ ។
ប្រជាពលរដ្ឋឲ្យដឹងថា កម្មការិនីដែលជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិត ឈ្មោះ ស៊ន សុគន្ធា ភេទ ស្រី អាយុ ៣០ឆ្នាំ ធ្វើការរោងចក្រនៅភ្នំពេញ រស់នៅក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ចំណែកលោកយាយរបស់នារីនេះដែលបានទទួលមរណភាពនៅស្រុកកំណើតនាខេត្តកំពង់ឆ្នាំងនោះ ឈ្មោះ កក់ ផូ អាយុ ៩៣ឆ្នាំ។
ក្រោយពេលកើតហេតុក្រុមគ្រួសារបានទៅយកសព ស៊ន សុគន្ធា មកផ្ទះ ដើម្បីធ្វើបុណ្យរួមគ្នាជាមួយសពលោកយាយតែម្តង ៕