Home ព័ត៌មានជាតិ សន្តិសុខ ប្រជាពលរដ្ឋ​២...

ប្រជាពលរដ្ឋ​២​នាក់​រងរបួស​ដោយសា​រ​ផ្ទុះ​គ្រាប់​ជា​សំណល់​ពី​សង្គ្រាម​

ដោយ​: ស​រិ​ទ្ធ / បាត់ដំបង​: លោក​ហេង រតនា​ប្រធាន​មជ្ឈមណ្ឌល​កម្ចាត់មីន​ក​ម្ពុ​ជា បានបញ្ជាក់​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ថា នៅ​ព្រឹក​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២០ នៅ​ភូមិ​សំឡូត ឃុំ​សំឡូត ស្រុក​សំឡូត ខេត្តបាត់ដំបង មាន​ប្រជាពលរដ្ឋ​ចំនួន​២​នាក់​រងរបួស​ស្រាល​ដោយសារ​ផ្ទុះ​គ្រាប់​ជា​សំណល់​ពី​សង្គ្រាម​។​

​លោក​ហេង រតនា​បាន​អះអាងថា​ករណី​ផ្ទុះ​នេះ​ដោយសារ​គាត់​ដាំទឹក​ដើម្បី​ឆុង​កាហ្វេ ដែល​ចង្ក្រាន​ដុត​អុស​ដាំទឹក​ស្ថិត​ចំ​ពីលើ​គ្រាប់​កប់​ក្នុង​ដី តែ​មហា​សំណាង​សម្រាប់​ប្រជាពលរដ្ឋ​ទាំង​២​រូបនេះ ដោយសារ​ការផ្ទុះ​នោះ គឺ​ផ្ទុះ​តែមួយ​ផ្នែក​តូច នៅមាន​២​ទៅ​៣​គ្រាប់​ទៀត មិន​ផ្ទុះ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular