ប្រែសម្រួលៈវាសនា/តូក្យូ៖ជំងឺផ្តាសាយបក្សី ត្រូវបានរកឃើញនៅខេត្ត(តំបន់)របស់ជប៉ុនទី៥ នេះបើតាមការបញ្ជាក់របស់ក្រសួងកសិកម្មជប៉ុនកាលពីថ្ងៃចន្ទ នៅពេលរលកឆ្លងនៅតាមបណ្តាកសិដ្ឋានចិញ្ចឹមបក្សីមួយបង្កអោយមានការផ្ទុះជំងឺផ្តាសាយបក្សីអាក្រក់បំផុតបើធៀបនឹងការផ្ទុះជំងឺបែបនេះនៅជាង៤ឆ្នាំមកនេះ។
ជំងឺផ្តាសាយបក្សី ត្រូវបានរកឃើញនៅកសិដ្ឋានចិញ្ចឹមមាន់យកស៊ុតចំនួន២នៅក្រុងមីហារ៉ា នៅខាងត្បូងតំបន់ហ៊ីរ៉ូស៊ីម៉ារបស់ជប៉ុន ។ការផ្ទុះជំងឺផ្តាសាយបក្សីដ៏អាក្រក់នេះ បានចាប់ផ្តើមនៅតំបន់កាហ្កាវ៉ា លើកោះស៊ីកូគុ។
មាន់ជាង១៣០.០០០ក្បាលនៅកសិដ្ឋានទាំងពីរនៅក្រុងមីហារ៉ា នឹងត្រូវសម្លាប់កប់ចោលហើយការនាំចេញផលិតផលបសុបក្សីនៅចម្ងាយ៣គីឡូម៉ែត្រជុំវិញកន្លែងផ្ទុះជំងឺនឹងត្រូវរឹតត្បិត។សរុបមាន់ជិត២លានក្បាលនឹងត្រូវសម្លាប់ចោល។
ជប៉ុនផ្ទុះជំងឺផ្តាសាយបក្សីអាក្រក់បំផុតនៅខែវិច្ឆិកាឆ្នាំ២០១៦និងខែមីនាឆ្នាំ២០១៧ នៅពេលមាន់សរុប១,៦៧លានក្បាលត្រូវបានសម្លាប់ចោល៕
ពួកមន្ត្រីក្នុងសម្លៀកបំពាក់ការពារមេរោគ ដើរសំដៅកសិដ្ឋានចិញ្ចឹមមាន់មួយដែលឆ្លងផ្តាសាយបក្សីនៅតំបន់ ហ៊ីហ្កាស៊ីកាហ្កាវ៉ា