ប្រែសម្រួល : កញ្ញាដាលីស/ ៖ ទឹកជំនន់នៅតំបន់ភាគខាងត្បូងបានឆក់យកជីវិតមនុស្ស៣នាក់បន្ថែមទៀត នាំឱ្យកើនឡើងសរុប ២៤ នាក់ខណៈដែលនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា ធ្វើទស្សនកិច្ចនៅខេត្តរងគ្រោះខ្លាំងជាងគេគឺខេត្តនគរ ស៊ី ធម្មរាជ។
នាយកដ្ឋានទប់ស្កាត់និងកាត់បន្ថយគ្រោះមហន្តរាយនៅថ្ងៃចន្ទនេះរាយការណ៍ថាស្ត្រីម្នាក់លង់ទឹកស្លាប់នៅស្រុកប្រាសាង ខេត្តស៊ូរ៉ាតថានី និង ស្ត្រី ២ នាក់ទៀតលង់ទឹកស្លាប់នៅស្រុកសាធីងប្រានៃខេត្តសុងក្លាកាលពីថ្ងៃអាទិត្យ។
ចំនួនអ្នកស្លាប់ចុងក្រោយនេះបានធ្វើឱ្យជនរងគ្រោះសរុបកើនដល់ ២៤ នាក់ដោយសារទឹកជំនន់បង្កពីខ្យល់មូសុងភាគខាងត្បូងឆ្លងកាត់ឈូងសមុទ្រថៃចាប់តាំងពីថ្ងៃទី ២៥ ខែវិច្ឆិកាមក។ទឹកជំនន់នេះមានទំហំធំបំផុតមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ទឹកជំនន់បានបណ្តាលលិចផ្ទះ ៥៥៥.០០០ ខ្នង។ ខេត្តនគរ ស៊ី ធម្មរាជគឺជាតំបន់ដែលរងការវាយប្រហារខ្លាំងជាងគេ ដោយមានមនុស្សស្លាប់ចំនួន ១៩ នាក់និងផ្ទះចំនួន ១៨០.០០០ ត្រូវលិច៕
ភាគខាងត្បូងប្រទេសថៃជន់លិចដោយសារទឹកភ្លៀង