Home ព័ត៌មានជាតិ សង្គម រួមគ្នា​អនុវត...

រួមគ្នា​អនុវត្តន៍​ក្បួន​អនាម័យ​ដើម្បី​ការពារ​ជំងឺ​កូ​វីដ​-១៩

​ដោយ​: ភ្នំ​ស្វាយ​/​កំពង់ធំ​: ក្រុមការងារ​នៃ​រដ្ឋបាល​ក្រុង​ស្ទឹងសែន និង​រដ្ឋបាល​ខេត្តកំពង់ធំ​កាលពី​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២០ បាន​ចុះ​អប់រំ​ណែនាំ ដល់​អាជីវករ និង​ប្រជាពលរដ្ឋ នៅ​ផ្សារ​កំពង់ធំ ផ្សារ​ស្ទឹងសែន និង​តាម​ភោជនីយដ្ឋាន ឲ្យ​អនុវត្តន៍​តាម​ក្បួន​អានា​ម័​យ ដើម្បី​ការពារ​ជំងឺ​កូ​វីដ​-១៩​។

​បន្ទាប់ពី​កើតមាន ព្រឹត្តិការណ៍​សហគមន៍​ថ្ងៃទី​២៨​វិច្ឆិកា​ ​លោក ព្រឹម រដ្ឋា អភិបាលរង​ខេត្តកំពង់ធំ និង​លោក ម៉ាក់ ប៊ុន​ហុង អភិបាលក្រុង​ស្ទឹងសែន បាន​ដឹកនាំ​ក្រុមការងារ​អប់រំ​ណែនាំ​ដល់​មន្ត្រីរាជការ កងកម្លាំង ពិសេស​ប្រជាពលរដ្ឋ ត្រូវមាន​ប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​ត្រូ​អនុវត្តតាម​ក្បួន​អនាម័យ នៃ​សារាចរ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​រក្សា​គំលាត​សង្គម​ជាដើម​។ ក្បួន​អនាម័យ​ទាំងនោះ​រួមមាន​៖
១- ផ្អាក​រាល់​ការជួបជុំ ឬ​ការប្រមូល​ផ្ដុំគ្នា​ជា​ក្រុម​ធំ​
២- អនុញ្ញាត​ឲ​មានការ​ជួបជុំ​មិនឱ្យ​លើសពី​២០​នាក់ ក្នុងករណី​ចាំបាច់ ប៉ុន្តែ​ការជួបជុំ​នេះ ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​សង្គម យ៉ាងតិច​ចម្ងាយ​១,៥​ម៉ែត្រ ពី​ម្នាក់​ទៅ​ម្នាក់​។​
៣- គ្រប់​អាជីវករ​ទាំងអស់​ត្រូវ​ពាក់​ម៉ាស់​ជាប្រចាំ ក្នុងអំឡុងពេល​លក់ដូ​រ ត្រូវមាន​អាល់កុល ឬ​ជែ​ល​សម្រាប់​ប្រជាពលរដ្ឋ​លាង​សំអាត​ដៃ​រាល់ពេល​ទទួល​ទំនិញ​ផ្សេងៗ​ពីគ្នា​ទៅវិញទៅមក​។
៤- គ្រប់​ភោជនីយដ្ឋាន​ទាំងអស់​ត្រូវ​រៀបចំ​ឲ្យ​មាន​អាល់កុល ឬ​ជែ​ល ឧបករណ៍​វាស់​កំដៅ សម្រាប់​វាស់​ជូន​គ្រប់​ភ្ញៀវ​ទាំងអស់​ដែល​បានចេញ និង​ចូល ពិសារ​ភោជនីយ​អាហារ​។​
៥- រាល់ពេល​ទំនាក់ទំនង​ជាមួយ​ភ្ញៀវ កុម្ម៉ង់​ម្ហូប និង​លើក​ម្ហូបអាហារ​ត្រូវ​ពាក់​ម៉ាស់ និង​រក្សា​គំលាត​សុវត្ថិភាព​ផងដែរ​។

​ក៏មាន​ការអំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​សូមកុំ​ធ្វើដំណើរ​ចេញទៅ​ក្រៅ​មូលដ្ឋាន​ភូមិ​របស់ខ្លួន ។ តែ​មិន​ចៀស​មិន​រួច រាល់​ការធ្វើដំណើរ ត្រូវ​ប្រើប្រាស់​កន្សែង ឬ​ម៉ាស់​ជាប្រចាំ ត្រូវមាន​អា​ស់កុល ឬ​ជែ​ល​ដាក់​តាម​ខ្លួន ដើម្បី​លៀង​សំអាត​ជាប្រចាំ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular