Home ព័ត៌មានអន្តរជាតិ កសិករ​ឥណ្ឌា​ប...

កសិករ​ឥណ្ឌា​បិទ​ផ្លូវ​ចូល​ទៅ​រដ្ឋធានី​ដើម្បី​តវ៉ា​ច្បាប់​កសិកម្ម​ថ្មី

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ខាន់​លី ៖ នៅ​ពីក្រោយ​បន្លា​លួស​និង​ឡាន​ដឹក​ទំនិញ​ធំៗ​ដែល​បិទផ្លូវ​ហាយវ៉េ​ចូលទៅ​ក្នុង​រដ្ឋធានី​របស់ឥ​ណ្ឌា​កសិក​ររាប់សិប​ម៉ឺន​នាក់​កំពុង​បោះជំរំ​នៅ​រដូវរងា​ដ៏​ត្រជាក់​ខណៈ​​ពួកគេ​តវ៉ា​ប្រឆាំងនឹង​ការកែទម្រង់​កសិកម្ម ដែល​ពួកគេ​បារម្ភ​ថា​អាច​បំផ្លាញ​ជីវភាព​របស់​ពួកគេ​។​

​ចំបើង​ពូក​និង​ភួយ​ត្រូវបាន​ប្រើ​ជា​គ្រែ​នៅក្នុង​ត្រាក់ទ័រ​និង​ឡាន​ដឹក​ទំនិញ​និង​នៅលើ​ដងផ្លូវ ខណៈ​អាហារ​អាច​ផ្គត់ផ្គង់​រយៈពេល ៦ ខែ​ត្រូវ​បាន​ដាក់​នៅ​កន្ទុយ​សណ្តោង ដែល​នេះ​ជា​សញ្ញា​បង្ហាញ​ថា កសិករ​តាំងចិត្ត​បិទ​ផ្លូវ​រហូត​ដល់​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ណារិន​ត្រា ម៉ូ​ឌី បញ្ច្រាស់​ទិស​ដៅ​នេះ​វិញ​។​

​ពាក្យស្លោក​គាំទ្រ​កសិករ​ត្រូវ​បាន​បន្លឺឡើង​តាមរយៈ​ធុងបាស​ធំៗ​នៅឯ​ការបិទផ្លូវ ដោយ​មាន​បាតុករ​ខ្លះ​ឈរ​លើ​ត្រាក់ទ័រ​គ្រវីដាវ​និង​លំពែង​។​

​លោក​សាន​ឌី​ប ស៊ី​ង ជា​កសិករ​មកពី​ស្រុក​លូ​ឌី​អាណា​ក្នុង​រដ្ឋ​ពុន​ចាប ដែល​ជា​តំបន់កសិកម្ម​ដ៏​ធំ​មួយ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា “​ច្បាប់​ទាំងនេះ​គឺជា​ដីកា​មរណៈ​សម្រាប់​កសិក​រ​។​ការបិទ​​ផ្លូវ​នេះ​គឺជា​ជញ្ជាំង​បែរ​ឡាំង ប៉ុន្តែ​បើ​យើង​ត្រូវ​តវ៉ា​រយៈពេល​មួយ​ឆ្នាំ​ឬ​ពីរ​ឆ្នាំ​ឬក៏​ត្រូវ​ប្រឈម​នឹង​គ្រាប់កាំភ្លើង យើង​នឹង​មិន​ចាក​ចេញពី​កន្លែង​នេះ​ទេ​រហូត​ទាល់តែ​ច្បាប់​ត្រូវ​បាន​លុបចោល​វិញ​”​។​

​នៅ​ចំ​កណ្តាល​នៃ​ជម្លោះ​នេះ​គឺ​ច្បាប់​ថ្មី​ដែល​រដ្ឋាភិបាល​និយាយថា​នឹង​ធ្វើឱ្យ​ប្រសើរ​ឡើង​វិញ​នូវ​វិស័យ​ដែល​ដួលរលំ តាមរយៈ​ការដក​ច្បាប់​គ្រប់គ្រង​ចេញ​ពី​វិស័យ​កសិកម្ម​និង​ដក​ឈ្មួញកណ្តាល​របស់​រដ្ឋ​ចេញ​។​

​ប៉ុន្តែ​កសិករ​ជឿថា ចំណាត់ការ​នេះ​អាច​រុញ​តុល្យភាព​អំណាច​ទៅ​ខាង​ក្រុមហ៊ុន​សាជីវកម្ម​ធំៗ​។ ភាគី​ទាំងសងខាង​បាន​បដិសេដ​មិន​ទទួលយក​យោបល់​គ្នា ទោះបី​មាន​កិច្ចពិភាក្សា​ជា​ច្រើន​ជុំ​ក៏ដោយ​។​

​លោក​ស៊ី​ង​និយាយថា “​យើង​មិន​ទុកចិត្ត​រដ្ឋាភិបាល​ទាល់តែសោះ​។​រាល់​ច្បាប់​ដែល​ពួកគេ​បាន​យកមកប្រើ​ពីមុន​សុទ្ធតែ​ក្លាយទៅជា​គ្រោះមហន្តរាយ​ទាំងអស់​…​ពួក​គេ​ចង់​ដក​អំណាច​ពី​កសិករ​និង​​ប្រគល់​ដី​និង​ជីវភាព​របស់​យើង​ឱ្យ​ទៅ​ក្រុមហ៊ុន​ធំៗ​”​។​

​ការបិទផ្លូវ​បានចាប់ផ្តើម​នៅពេល​ដែល​ក្រុម​កសិករ​បាន​ដើរ​ក្បួន​ពី​រដ្ឋ​ពុន​ចាប​ឆ្ពោះទៅ​កាន់​ទីក្រុង​ញូវដេលី​កាលពី​ថ្ងៃទី ២៦ ខែវិច្ឆិកា ដែល​បង្ក​ឱ្យ​មាន​ការប៉ះទង្គិច​គ្នា​យ៉ាង​ហិង្សា​ជា​មួយ​ប៉ូលិស​៕

​កសិករ​ឥណ្ឌា​បិទ​ផ្លូវ​ធំ​ចូល​មក​រដ្ឋធានី​ដេលី ដើម្បី​តវ៉ា​ឱ្យ​លុបចោល​ច្បាប់​ថ្មី

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular