Home ព័ត៌មានជាតិ សេដ្ឋកិច្ច ទោះ​ជាមាន​បញ្...

ទោះ​ជាមាន​បញ្ហា​កូ​វីដ​១៩​ក៏​ការសាងសង់​ផ្លូវ​បេតុង​ប្រវែង​៧០ គីឡូម៉ែត្រ​នៅលើ​កោះរ៉ុង​កំពុងដំណើរការ​

​ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈការសាងសង់​ផ្លូវ​បេតុង​ប្រវែង ៧០ គីឡូម៉ែត្រ​នៅលើ​កោះរ៉ុង នៃ​ខេត្ត​ព្រះសីហនុ​ដែលជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​កម​ម្ពុ​ជា​នៅតែ​បន្តដំណើរ​ការ​យ៉ាង​រលូន​ទោះជា​កំពុង​ជួប​បញ្ហា​ជំងឺឆ្លង​ជាស​កល​កូ​វីដ​១៩​ក៏ដោយ​។​

​បង្ហាញ​ជាមួយ​នូវ​រូបថត​ជាច្រើន​សន្លឹក​ក្នុង​ផេ​ក​ផ្លូវការ​របស់​អ្នកឧកញ៉ា​គិត​ដែល​គេ​ស្គាល់​ថា​ជា​ម្ចាស់​នៃ​ការ​វិនិយោគ​លើ​កោះរ៉ុង​បានសរសេរថា ការសាងសង់​ផ្លូវ​បេតុង​ប្រវែង ៧០ គីឡូម៉ែត្រ​នៅលើ​កោះរ៉ុង​ឥឡូវនេះ​សំរេចបាន ៣០ ភាគរយ​ហើយ​។​យើង​រំពឹងថា គម្រោង​នេះ​នឹង​បញ្ចប់ទៅ​ដូចដែល​បានគ្រោង​ទុក​ក្នុង​រយៈពេល​១៦​ខែ​និង​រង់​ចាំមើល​ការអភិវឌ្ឍ​កោះ​នេះ​បន្តទៀត​ឲ្យ​ក្លាយជា​តំបន់​កាន់តែ​ទាក់ទាញ និង​ស្រស់ស្អាត​។​

​ក្រុមហ៊ុន Royal Group Koh Rong Development Co., Ltd និង​ក្រុមហ៊ុន Sinohydro Corporation Limited បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការវិនិយោគ​ចំនួន ៣៥ លាន​ដុល្លារ​ដែល​ក្នុង​ពិធី​នេះ​មានការ​ចូលរួម​ក្រោម​អធិបតីភាព​លោក​គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ កាលពី​ខែកក្កដា​ឆ្នាំ ២០២០​កន្លងទៅ​៕ សរន​

ការសាងសង់​ផ្លូវ​បេតុង​ប្រវែង ៧០ គីឡូម៉ែត្រ​នៅលើ​កោះរ៉ុង នៃ​ខេត្ត​ព្រះសីហនុ​(រូបថតផេកអ្នកឧកញ៉ាគិតម៉េង)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular