ដោយៈចាន់តូ/ភ្នំពេញ: បុរសម្នាក់ក្នុងស្ថានភាពជីវភាពក្រីក្រ ជាមួយមុខរបរដើរបេះបន្លែ គ្រាន់លក់បានកម្រៃ ចិញ្ចឹមគ្រួសារ គួរឱ្យអនិច្ចា នៅពេលឡើងបេះស្លឹកអំពិលលក់ ក៏របូតដៃធ្លាក់ពីលើដើមអំពិល បណ្តាលឲ្យរងរបួសបាក់ចង្កេះ ។ រឿងហេតុនេះ បានកើតឡើង កាលពីវេលាម៉ោង១១និង៣០ព្រឹក ថ្ងៃទី៧ ខែធ្នូ ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សាត្រពាំងសិលា ភូមិត្រពាំងសិលា សង្កាត់ពងទឹក ខណ្ឌដង្កោ ។
ជនរងគ្រោះឈ្មោះ ទិន សំអាង អាយុ៤៥ឆ្នាំ មុខរបរ ដើរបេះបន្លែលក់ មានទីលំនៅភូមិកើតហេតុ រងរបួសបាក់ចង្កេះ ។
ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ៕