Home ព័ត៌មានជាតិ សង្គម នគរបាល​ខេត្តប...

នគរបាល​ខេត្តបន្ទាយមានជ័យ​ទទួល​ថវិកា​សប្បុរសជន​សម្រាប់​ជួយ​ចាក់​បេតុង​ផ្លូវ​ក្នុង​ស្នងការដ្ឋាន​

​ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: នគរបាល​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២០ បានទទួល​ថវិកា​សប្បុ​រស​ជន​សម្រាប់​ជួយ​ចាក់​បេតុង​ផ្លូវ​ក្នុង​ស្នងការដ្ឋាន ។​

​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី អេង លី​ហួរ ស្នងការរង​ទទួល​ផែនការ​ងារ​អន្តោប្រវេសន៍​តំណាងឱ្យ លោក ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ បាន​ជួប​តំណាង​ក្រម​ហ៊ុន​ចំនួន​២ គឺ​កាស៊ីណូ អ៊ី​ស​តា​ណា (ISTANA CASINO) ដែល​បាន​ឧបត្ថម្ភ​ថវិកា ៤.០០០​ដុល្លារ និង​សមាគម អ៊ី​ស​តា​ណា ឥ​ណ្ឧូ​នេ​ស៊ី ប៉ោយប៉ែត (ISTANA INDONESIA POIPET ASSOCIATION) ដែល​បាន​ឧបត្ថម្ភ​ថវិកា​១.០០០​ដុល្លារ សម្រាប់​ជួយ​រួមចំណែក​កសាង​ផ្លូវ​បេតុង​ក្នុង​បរិវេណ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ នា​ភូមិ​ក្បាលស្ពាន​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ ។​

​ក្នុងនាម​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ លោក​អេង លី​ហូរ បាន ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន​ទាំង​២​ខាងលើ ហើយ​សន្យាថា​នឹង​ប្រើប្រាស់​ថវិកា​នេះ​អោយចំ​គោលដៅ​នៃ​ការអភិវឌ្ឍន៍​និង​ពង្រឹង​សន្តិសុខ​សុវត្ថិភាព ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular