គ​.​ជ​.​ប ប្តឹង​អនុប្រធាន​គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ ទៅ​តុលាការ

ដោយៈ មុនី​រ័ត្ន/ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានដាក់ ពាក្យបណ្តឹង ប្តឹង​បុគ្គល​ឈ្មោះ អ៊ី សាំង​ឡេង អនុប្រធាន​គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជា ធិបតេយ្យ ទៅកាន់​សាលាដំបូង រាជធានី​ភ្នំពេញ នៅ​រសៀល ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២០ នេះ ពាក់ព័ន្ធ​បទ បរិហារកេរ្តិ៍ ជា​សាធារណៈ ជេរប្រមាថ​ជា​សាធារណៈ ញុះញង់​ឱ្យ​ប្រព្រឹត្ត បទឧក្រិដ្ឋ​ជាអាទិ៍​។ មូលហេតុ​នៃ​ការប្តឹង ដោយសារតែ​ឈ្មោះ អ៊ី សាំង​ឡេង​បាន​បរិហារ កេ​រិ៍្ត​ឈ្មោះ កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ស្ថាប័ន គ​.​ជ​.​ប ថា “​ច្បាស់​ណាស់ គ​.​ជ​.​ប មួយ​នេះ​គឺជា​ចោរ​! គឺជា​ចោរ​បំផ្លាញ​ជាតិ របស់​ពួកយើង ដ៏​អាក្រក់​បំផុត​។

​គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​នៅ​រសៀល ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២០ នេះ បានដាក់​ពាក្យបណ្តឹង ប្តឹង​ឈ្មោះ អ៊ី សាំង​ឡេង ទៅកាន់​សាលាដំបូង រាជធានី​ភ្នំពេញ​។ មូលហេតុ​នៃ​ការប្តឹង​ដោយសារតែ​ឈ្មោះ អ៊ី សាំង​ឡេង បាន​បរិហារ​កេ​រិ៍ត​ឈ្មោះ កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ស្ថាប័ន គ​.​ជ​.​ប ថា “​ច្បាស់​ណាស់ គ​.​ជ​.​ប មួយ​នេះ​គឺជា​ចោរ​! គឺជា​ចោរ​បំផ្លាញ​ជាតិ របស់​ពួកយើង ដ៏​អាក្រក់​បំផុត​! គឺ​ពួកគេ​នេះហើយ ជា​អ្នកអនុវត្ត ផែនការ ចុះឈ្មោះ​មនុស្ស ដោយ​ខុសច្បាប់ ដើម្បី​ធានាថា​បរទេស​នៅតែ​អាច​ត្រួតត្រា ខ្មែរ​បាន​នោះ​! ភស្តុតាង​នេះ វា​ច្បាស់​ជាង​ថ្ងៃ​ទៅទៀត​។ ខ្ញុំ​ថា​ពួកគេ​គឺជា​ចោរ​បែបនេះ ចាំមើល​គេ​មាន​អ្វី​យកមក​បដិសេធ​ទៀត​មើល​!” ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស ព័ត៌មាន​របស់ គ​.​ជ​.​ប នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២០​។​

​គ​.​ជ​.​ប បានបញ្ជាក់​ថាៈ កម្មវត្ថុ​នៃ​បណ្តឹង គឺ​ស្នើ​សុំឱ្យ​ព្រះរាជអាជ្ញា ធ្វើការ​ចោទប្រកាន់ ចំនួន ៣ បទ​លើ្ម​ស រួមមានៈ បរិហារកេរ្តិ៍​ជា​សាធារណៈ ជេរប្រមាថ ជា​សាធារណៈ ញុះញង់​ឱ្យ ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។ បទ​លើ្ម​ស​ខាងលើ បាន​ប្រព្រឹត្ត​កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០២០ តាម​ប្រព័ន្ធ​ទូរគមនាគមន៍ សោតទស្សន៍ ដោយ​ភ្ជាប់​ជាមួយ​សារ ដែល​ធ្វើឱ្យ​មានការ​ភាន់ ច្រឡំ នាំឱ្យ​បាត់បង់​ទំនុកចិត្ត លើ​ស្ថាប័ន គ​.​ជ​.​ប ក៏ដូចជា​មកលើ​ការបោះឆ្នោត​។​

​លោក សោម សូ​រី​ដា អគ្គលេខាធិការរង គ​.​ជ​.​ប និង​ជា​តំណាងឱ្យ គ​.​ជ​.​ប នៃ​បណ្តឹង​នេះ បាន​មានប្រសាសន៍ ថាៈ ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​កំណត់ អំពី​ព្រំដែន​នៃ​សិទ្ធិ​នេះដែរ​ថា មិនត្រូវ​ប្រើប្រាស់​សិទ្ធិ​របស់ខ្លួន ធ្វើឱ្យប៉ះពាល់​ដល់​បុគ្គល​ដទៃ និង​សង្គមជាតិ ៖ ប៉ះពាល់​ដល់​បុគ្គល រួមមាន ការប៉ះពាល់ ដល់​សិទ្ធិ​ខាង​រូបភាព​សិទ្ធិ​លំនៅ ឋាន និង​ការបរិហារកេរ្តិ៍​ផ្សេងៗ ដែលនាំឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​បុគ្គល ដែល​បុគ្គល​នៅ ទីនេះ រួមមាន ទាំង​រូបវន្តបុគ្គល និង​នីតិបុគ្គល​។ ការប៉ះពាល់​ដល់​សង្គម​ជាតិ ដូចជា ការប្រើ​សិទ្ធិ​នោះ នាំឱ្យ​ប៉ះពាល់​ដល់ សណ្តាប់ធ្នាប់​សាធារណៈ​ធ្ងន់ធ្ងរ ឬ​មាន​ចរិតលក្ខណៈ ញុះញង់ ដែលនាំឱ្យ​បាត់បង់ នូវ​សន្តិសុខ​ជាតិ​។​

​លោក​បាន​បន្តថាៈ ការ​ចែកចាយ​ព័ត៌មាន ឬ​បញ្ចេញមតិ តាមរយៈ​បណ្តាញ​សង្គម​ដោយ​ធ្វើ ការអះអាង​បំផ្លើស ឬ​ការ​ទម្លាក់កំហុស ដោយ​ទុច្ចរិត ដែលនាំឱ្យ​ប៉ះពាល់ ដល់​កិត្តិយស ឬ​កិត្តិសព្ទ​របស់​អ្នកដទៃ ឬ​ស្ថាប័ន​ណាមួយ រួមទាំង​ការចែក​ចាយ​ព័ត៌មាន មិន​ពិត​ដែលមាន លក្ខណៈ​ញុះញង់ ឱ្យមាន​ការប្រព្រឹត្ត​អំពើហិង្សា ឬ​បង្ក​អសន្តិសុខ​ដល់​សង្គម គឺជា​បទល្មើស ព្រហ្មទណ្ឌ ដែល​អ្នកប្រព្រឹត្ត ត្រូវ​ទទួលទោស​តាមច្បាប់​ជា​ធរមាន​។​

​សូមជម្រាបថា មាត្រា ៤១ នៃ​រដ្ឋធម្មនុញ្ញ​ចែងថា “​ប្រជាពលរដ្ឋ​ខែ្មរ មាន​សេរីភាព​ខាង​ការ បញ្ចេញមតិ​របស់ខ្លួន សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការបោះពុម្ពផ្សាយ​សេរីភាព ខាង​ការប្រជុំ​។ ជន​ណាក៏ដោយ មិនអាច​ឆ្លៀត​ប្រើ​សិទ្ធិ​នេះ ដោយ​រំលោភ នាំឱ្យ​ប៉ះពាល់​ដល់ កិត្តិយស​របស់​អ្នកដទៃ ដល់​ទំនៀមទម្លាប់​ល្អ​របស់​សង្គម ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​ដល់​សន្តិសុខ​ជាតិ​បានឡើយ​” ៕​PC

លោកលោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប

លោកលោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular